Apple ប្រកាស​ចេញ iPad ដែល​គ្មាន​ប៊ូតុង Home ជា​លើក​ដំបូង

  • 2018-10-31 03:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ក្រុង​ញ៉ូយ៉ក សហរដ្ឋ​អាមេរិក ក្រុមហ៊ុន Apple បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​នូវ iPad Pro ស៊េរី​ថ្មី ដែល​មិន​មាន​ប៊ូតុង Home ជា​លើក​ដំបូង​ចាប់​តាំងពី​ការ​បង្កើត iPad មក​។

iPad Pro ជំនាន់ទី៣ ឆ្នាំ​២០១៨​
iPad Pro ជំនាន់​ទី​៣នេះ មាន​២​ប្រភេទ គឺ​ប្រភេទ​អេក្រង់ ១១​អ៊ីញ និង ១២,៩​អ៊ីញ ដោយ​ស៊ុម​ជុំវិញ​អេក្រង់​មាន​ស​ភាព​ស្ដើង ក្រោយ​ពី​ការ​ផ្លាស់ប្ដូរ​រូបរាង​ពី​ស៊េរី​មុនៗ។ iPad Pro នេះ​មាន​មុខងារ Face ID, រន្ធ USB-C និង​បំពាក់​អេក្រង់​ប្រភេទ "Liquid Retina” ដែល​មាន​នៅ​លើ iPhone XR ។ សម្រាប់​មុខងារ Face ID អាច​ដំណើរការ​ស្កេន​មុខ​បាន នៅ​លើ​មុខងារ Rotate ។

អវត្តមាន​ប៊ូតុង Home នឹង​ធ្វើ​ឲ្យ iPad Pro នេះ​អាច​ប្រើប្រាស់​មុខងារ Gesture iOS12 ដែល​មាន​លើ iPhone ដែល​គ្មាន​ប៊ូតុង Home ។ ទន្ទឹម​នេះ Apple បាន​ប្រកាស​ចេញ Apple Pencil ថ្មី ដែល​អាច​ឆក់​ជាប់​ជាមួយ iPad ដើម្បី​ធ្វើ​ការ​សាក​ថ្ម​។

លក្ខណៈ​សម្បត្តិ​ខ្លះ​ៗ​របស់ iPad Pro ស៊េរី​ថ្មី​ រួម​មាន៖

  • បន្ទះ​ឈីប៖ A12X Bionic

  • អង្គ​ផ្ទុក​ទិន្នន័យ៖ 64/256/512GB/1TB

  • កម្លាំង​ថ្ម៖ ១០ម៉ោង

ចំពោះ​តម្លៃ Apple បាន​ដាក់​តម្លៃ​នៅ​បរទេស​គឺ ចាប់​ពី ៧៩៩ដុល្លារ​សម្រាប់​ iPad Pro អេក្រង់​១១អ៊ីញ និង​ ៩៩៩​ដុល្លារ​សម្រាប់ iPad Pro អេក្រង់១២,៩​អ៊ីញ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;