ក្លឹប២ នៅលីគកំពូលថៃ កំពុងទាក់ទងមកធារី សម្រាប់រដូវកាលថ្មី
- 2018-11-02 02:29:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹប២ នៅលីគកំពូលថៃ កំពុងទាក់ទងមកធារី សម្រាប់រដូវកាលថ្មី
ចន្លោះមិនឃើញ
ខ្សែបម្រើខ្មែរកើតនៅបារាំង ធារី ចន្ថាប៊ីន បង្ហើបថា មានក្លឹបលីគកំពូលថៃចំនួន២ បានទាក់ទងរូបគេទៅចូលរួម នៅរដូវកាលថ្មី។ ប៉ុន្តែធារីពុំទាន់ឆ្លើយតបនៅឡើយទេ ដោយរង់ចាំការចរចារវាងភ្នាក់ងាររបស់ខ្លួន ជាមួយក្លឹបម៉ាឡេស៊ី Terengganu សិន។ នេះបើតាមការចុះផ្សាយរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ធារី បញ្ជាក់យ៉ាងដូច្នេះថា៖ «មានក្លឹបធំៗ២នៅ Thai League 1 គេទាក់ទងមកដែរ តែខ្ញុំអត់ទាន់ប្រាប់ថាម៉េចទេ ហើយក៏សុំអត់បង្ហាញឈ្មោះក្លឹបដែរ។ ភ្នាក់ងារខ្ញុំកំពុងចរចាជាមួយ Ganu (Terengganu) ដើម្បីធ្វើកុងត្រាថ្មី ហើយមានពន្លឺច្រើនដែរថាអាចនៅបន្ត។ បើសិនអត់បានកុងត្រានៅម៉ាឡេស៊ី បានខ្ញុំគិតគូរទៅក្លឹបផ្សេងទៀត»។
សូមរំលឹកថា ធារី បានផ្ដើមអាជីពបាល់ទាត់នៅភ្នំពេញក្រោន ក្នុងឆ្នាំ២០១២ មុនផ្លាស់ទៅក្លឹបលីគទី២ថៃ Krabi FC នៅដើមឆ្នាំ២០១៧ ហើយត្រូវខ្ចីជើងត្រឡប់មកកម្ពុជាវិញ នៅពាក់កណ្ដាលរដូវកាល ដោយក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា។ រដូវកាល២០១៨កន្លងទៅនេះ Terengganu បានផ្ដល់កុងត្រា ១រដូវកាល ដល់ ធារី ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺធារី បានជួយឲ្យក្រុមនេះ ទទួលបានជើងឯករង Malaysia Super Cup កាលពីពេលថ្មីៗនេះ៕