CV11 ចូលក្នុងបញ្ជីកីឡាករដ៏គ្រោះថ្នាក់របស់ទំព័រ Asean Football
- 2018-11-03 02:45:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CV11 ចូលក្នុងបញ្ជីកីឡាករដ៏គ្រោះថ្នាក់របស់ទំព័រ Asean Football
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានទំព័រ Asean Football Official ចាត់ទុកជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់ ក្នុងចំណោមកីឡាករ ៧នាក់ នៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ។
Asean Football បានឲ្យដឹងថា វឌ្ឍនាកា មានបទពិសោធនៅជប៉ុន និងម៉ាឡេស៊ី ហើយធ្លាប់បង្ហាញទម្រង់លេងដ៏ល្អ នៅក្នុងតំបន់។ កត្តានេះ គឺមូលហេតុដែលកីឡាករដែលមានរហស្សនាមថា CV11 អាចជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យនៅក្នុងការប្រកួតវគ្គសន្សំពិន្ទុខាងមុខ ដែលកម្ពុជា លេងនៅក្នុងផ្ទះចំនួន២ប្រកួត។
ក្រៅពី ចាន់ វឌ្ឍនាកា កីឡាករ ៦នាក់ទៀត រួមមាន៖ Aung Thu (មីយ៉ាន់ម៉ា), Adisak Kraisorn (ថៃ), Alberto Goncalves (ឥណ្ឌូណេស៊ី), Nguyen Anh Duc (វៀតណាម), Phil Younghusband (ហ្វីលីពីន) និង Safawi Rasid (ម៉ាឡេស៊ី)។
សូមជម្រាបថា កម្ពុជា ស្ថិតនៅពូល A ជាមួយ វៀតណាម ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
កាលវិភាគប្រកួតរបស់កម្ពុជា
ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៨៖ កម្ពុជា Vs ម៉ាឡេស៊ី (នៅទឹកដីកម្ពុជា)
ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨៖ មីយ៉ាន់ម៉ា Vs កម្ពុជា (នៅទឹកដីមីយ៉ាន់ម៉ា)
ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៨៖ កម្ពុជា Vs ឡាវ (នៅទឹកដីកម្ពុជា)
ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៨៖ វៀតណាម Vs កម្ពុជា (នៅទឹកដីវៀតណាម)