គ្រូបង្គោល​ថា Honda នឹង​ធ្វើឲ្យ​កម្ពុជា កាន់​តែ​ល្អ​ថែម​ទៀតពេល​ប៉ះមីយ៉ាន់ម៉ា​

  • 2018-11-12 06:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Felix Gonzalez Dalmas គ្រូ​បង្គោល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បញ្ជាក់​ថា អ្នក​ចាត់ការ Keisuke Honda នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដោយ​ផ្ទាល់ ហើយ​លោក​ជឿជាក់​ថា អ្វីៗ​នឹង​បាន​ល្អ​ប្រសើរ។ នេះ​បើ​តាម​វេបសាយ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

អ្នក​ចាត់ការ Keisuke Honda នឹង​មាន​វត្តមាន​ក្នុង​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ចន្ទ ទី១២ វិច្ឆិកា​នេះ​ ក្នុង​ការ​ប្រកួត​លើក​ទី២ AFF Suzuki Cup ពូល​ A។

Honda និង Felix ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ហ្វឹកហាត់ជាលើកដំបូង នាពេលកន្លងទៅ
លោក Felix ឲ្យ​ដឹង​បែប​នេះ​ថា៖ ***«Keisuke នឹង​ចូលរួម​ជាមួយ​ក្នុង​ការ​ប្រកួត​ថ្ងៃ​ចន្ទ​នេះ។ គាត់​តែងតែ​ទាក់ទង​មក​កាន់​ពួកយើង​។ គាត់​ដឹងពី​អ្វី​ដែល​កំពុង​កើតឡើង​ជាមួយ​ការ​ហ្វឹកហាត់​ហើយ​យើង​មាន​ទំនាក់ទំនង​ជា​ប្រចាំ។ ជា​ការ​ពិត​ណាស់ វា​ល្អ​ប្រសើរ នៅ​ពេល​ដែល​គាត់​មក​ដោយ​ផ្ទាល់  ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​ដែល​មាន​គាត់​នៅ​ទីនេះ»***។

គួរ​រំឭក​ថា អ្នកចាត់ការ​ក្រុម​គោព្រៃ​ខៀវ មិន​បាន​ចូលរួម​ដឹកនាំ​ក្រុម​ពេល​ចាញ់​ម៉ាឡេស៊ី នៅ​ថ្ងៃ​បើក​ឆាក នា​ពហុ​កីឡដ្ឋាន​ជាតិ​ រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ វិច្ឆិកា នោះ​ទេ​។ ប៉ុន្តែ​លោក​បាន​ចេញ​ពី​ប្រទេស​អូស្ត្រាលី ក្រោយ​បំពេញ​ភារកិច្ច​ឲ្យ​ក្លឹប Melbourne Victory ឆ្ពោះ​ទៅ​មីយ៉ាន់ម៉ា នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី​១១ វិច្ឆិកា ដើម្បី​ឲ្យ​ទាន់​ការ​ប្រកួត​ថ្ងៃ​ចន្ទ​នេះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;