ក្លឹប Terengganu ដំឡើងប្រាក់ខែ ធារី ជិត២ដងក្នុងកិច្ចសន្យារដូវកាលថ្មី
- 2018-11-26 07:15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹប Terengganu ដំឡើងប្រាក់ខែ ធារី ជិត២ដងក្នុងកិច្ចសន្យារដូវកាលថ្មី
ចន្លោះមិនឃើញ
ខ្សែបម្រើ ធារី ចន្ថាប៊ីន បានបង្ហើបថា គេទទួលបានប្រាក់ខែ ចន្លោះពី ៧ ពាន់ ទៅ ១ ម៉ឺនដុល្លារអាមេរិក ក្រោយតកិច្ចសន្យាថ្មី រដូវកាល ២០១៩ លេងឲ្យក្លឹបបាល់ទាត់ Terengganu នៃក្របខណ្ឌ Malaysian Super League។ នេះបើតាមការចុះផ្សាយរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះរួមចំណែកជួយឲ្យក្រុមរបស់លោកគ្រូបង្វឹក Irfan Bakti Abu Salim ស្ថិតនៅលំដាប់ទី ៥ នៃលីគកំពូលរដូវកាលកន្លងទៅ។
សូមបញ្ជាក់ថា ធារី ចុះហត្ថលេខាលេងឲ្យ Terengganu FC ដែលជាក្លឹបទើបឡើងពីក្របខណ្ឌលំដាប់ទី២ Malaysian Premier Leagueនារដូវកាលឆ្នាំ ២០១៨។ ធារី ជាកីឡាករខ្មែរតែម្នាក់គត់ដែលលេងនៅក្របខណ្ឌលីគកំពូល ម៉ាឡេស៊ី Malaysian Super League និង ទទួលបានកិច្ចសន្យាថ្មីនារដូវឆ្នាំ ២០១៩ ខាងមុខ។
ធារី បានកើតនៅបារាំងដែលមានឪពុកម្ដាយជាខ្មែរ។ គេធ្លាប់ហ្វឹកហាត់បាល់កាលនៅតូចនៅក្លឹប RC Strasbourg និងធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិ U17 បារាំងទៀតផងកាលឆ្នាំ ២០០៧ មុនផ្លាស់មកលេងនៅភ្នំពេញក្រោនឆ្នាំ ២០១២៕