LDP នឹង​ប្រារព្ធ​វេទិកា​ប្រចាំឆ្នាំ​នៅ​ប្រទេស​ថៃ ចុងឆ្នាំនេះ

  • 2018-11-28 01:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) នឹង​ប្រារព្វ​វេទិកា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន នៅ​ក្រុង​ផាតាយ៉ា ប្រទេស​ថៃ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយ​មាន​លោក ខឹម វាសនា ប្រមុខ​គណបក្ស​ ចូលរួម​ជា​វាគ្មិន។ នេះ​បើ​តាម​សេចក្ដី​ជូនដំណឹង​របស់​គណបក្ស ចុះថ្ងៃទី២៦ ខែវិច្ឆិកា។

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ថ្លែង​ក្នុង​សន្និសីទ​កាសែតមួយ កាលពី​ខែកក្កដា ឆ្នាំ២០១៨
លោក កូវ គា អ្នកនាំពាក្យ LDP បាន​ថ្លែង​ប្រាប់ [​ខ្លីៗ] ​ថា ការ​ធ្វើវេទិកាប្រចាំ​ឆ្នាំ​នៅ​ប្រទេសថៃនេះ គឺ​ដើម្បី​ឲ្យ​សមាជិក និង​អ្នក​គាំទ្រ ដែល​បានយល់ពី LDP មានឱកាស​បាន​ចូលរួម ខណៈ​ពួកគេ​ខ្លះ មិន​មាន​ឱកាស​ចូលរួម​វេទិកា​ក្នុងស្រុក។ លោក​បន្ថែមថា រៀង​រាល់​ពេល​ដាច់​ឆ្នាំ គឺ​គណបក្ស​តែងតែ​ធ្វើ​វេទិកា​ជួប​ជុំ​ជាមួយ​​សមាជិក និងអ្នកគាំទ្រ ដើម្បី​ចែក​ចាយ​​គំនិត​ទស្សនៈ​ ដែល​ជាមនោគមន៍​វិជ្ជារបស់ LDP។

សូមបញ្ជាក់ថា មិនមែន​តែនៅប្រទេស​ថៃនោះទេ កន្លងមក LDP ក៏បានធ្វើ​វេទិកា​នៅប្រទេសផ្សេង​ទៀតផងដែរ ដូចជា កូរ៉េខាងត្បូង ជប៉ុន និង​កាណាដា​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កូវ គា៕

សមាជិក និងអ្នកគាំទ្រ LDP ចូលរួម​ក្នុង​កម្មវិធី​របស់​គណបក្សនាពេលកន្លងមក

អត្ថបទ៖ សោភា

អត្ថបទថ្មី
;