តួលេខ​អ្នកគាំទ្រ​បាល់ទាត់កម្ពុជា​ដែលចូល​ទស្សនា​ផ្ទាល់ ត្រូវ​បាន​ផ្ដល់​ចំណាត់ថ្នាក់​ជាផ្លូវការ​

  • 2018-11-29 04:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​វេបសាយ​ Fox Sports Asia ដែល​បាន​ប្រមូល​ទិន្នន័យ​ចំនួន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់ ក្នុង​វគ្គ​សន្សំពិន្ទុ ពានរង្វាន់ AFF Suzuki Cup បាន​បង្ហាញ​ថា អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ចូល​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ២​ប្រកួត​កន្លង​ទៅ មាន​ចំនួន​ជិត​ ៦​ម៉ឺន​នាក់ (៥៩៤៣៥) ដោយ​ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី​៣។

ចំនួន​អ្នក​គាំទ្រ​កម្ពុជា ក្នុង​២ប្រកួត​នេះ គឺ​ច្រើន​ជាង មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត និង​ហ្វីលីពីន​។

តួលេខ​អ្នកគាំទ្រ​ក្នុង​ដី​របស់​ក្រុម​ទាំង១០ ក្នុង​វគ្គ​សន្សំ​ពិន្ទុ មាន​ដូច​ខាង​ក្រោម៖

​លេខ១៖ ម៉ាឡេស៊ី ( ៩៥៩០៤ នាក់)

២៖ ថៃ ( ៦៧៣៣៣ នាក់)

៣៖ កម្ពុជា ( ៥៩៤៣៥ នាក់)

៤៖ ​មីយ៉ាន់ម៉ា ( ៥៦៩០០ នាក់)

៥៖ វៀតណាម ( ៥៤០០០ នាក់)

៦៖ សិង្ហបុរី ( ៤៩១៩១ នាក់)

៧៖ ឥណ្ឌូណេស៊ី ( ៣០៥៧៤ នាក់)

៨៖ ឡាវ ( ១៦២៩៤ នាក់)

៩៖ ទីម័រខាងកើត ( ៩០៧៦ នាក់)

លេខ​១០៖ ហ្វីលីពីន ( ៧៨៤៩ នាក់)

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;