Modric បញ្ចប់កំណត់ត្រា ១០ឆ្នាំ​របស់ Ronaldo-Messi

  • 2018-12-04 01:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ក្រុម Real Madrid និងជម្រើសជាតិ​ក្រូអាត Luka Modric បាន​ឈ្នះ​ពាន Ballon d'Or ឆ្នាំ២០១៨ ​ក្លាយជាកីឡាករ​ដំបូង​គេ ដែល​អាច​បញ្ចប់​កំណត់ត្រា​ឈ្នះ​ពាន​រង្វាន់​នេះ ១០ឆ្នាំ​ជាប់គ្នា របស់ Cristiano Ronaldo និង Lionel Messi។

កីឡាករ​វ័យ ៣៣ឆ្នាំរូបនេះ បាន​ជួយឲ្យ Real Madrid ឈ្នះ​ UEFA Champions League កាលពីរដូវកាល​មុន និងជា​ពិសេស គឺ​បានជួយ​ឲ្យ​ក្រូអាត បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup ជា​លើកដំបូងក្នុង​ប្រវត្តិសាស្រ្ដ។

នៅក្នុងពិធីប្រកាស​ពាន​រង្វាន់​នេះ កាលពីយប់ថ្ងៃទី​ ៣ ខែធ្នូ Modric បាននិយាយថា៖ "ខ្ញុំរំភើប រកពាក្យអ្វីមកថ្លែង​ពុំបាននោះទេ។ វាពិតជា​ពិសេសណាស់​សម្រាប់​ខ្ញុំ។ ការឈ្នះពានរង្វាន់នេះ មានន័យថា​ខ្ញុំបានថា​អ្វី​ដែល​ពិសេស នៅ​លើ​ទីលាន​ក្នុង​ឆ្នាំនេះ ដូច្នេះហើយ​ទើប​វា​ជា​ឆ្នាំ​របស់ខ្ញុំ"។

Modric កាន់ពាន Ballon d'Or (រូបភាពផ្ដល់សិទ្ធិដោយ Reuters)
សូមបញ្ជាក់ថា កីឡាករ​ដែល​ទទួល​សំឡេងឆ្នោត​គាំទ្រ​បន្ទាប់​ពី Modric គឺ Ronaldo។ ចំណែក​ចំណាត់ថ្នាក់​លេខ៣ និងលេខ៤ បាន​ទៅ​កីឡាករ​បារាំង Antoine Griezmann និង Kylian Mbappe ខណៈ Lionel Messi បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ៥ ប៉ុណ្ណោះ។

គួររំលឹកថា ក្រោយពី Kaka បានឈ្នះ Ballon d'Or កាលពីឆ្នាំ ២០០៧ មក គឺពាន​រង្វាន់​នេះ បាន​ធ្លាក់​ទៅលើ Ronaldo និង Messi រហូត (ឈ្នះ​ ៥ដង​ដូចគ្នា)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;