ភ្នំពេញក្រោន កំពុងចរចាជាមួយកីឡាករ នៅលីគថៃ
- 2018-12-04 04:37:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោន កំពុងចរចាជាមួយកីឡាករ នៅលីគថៃ
ចន្លោះមិនឃើញ
អ្នកចាត់ការក្រុមវ័យក្មេង កែវ សុខង៉ន បានបង្ហើបថា ក្លឹបបាល់ទាត់ ភ្នំពេញក្រោន កំពុងចរចាទិញកីឡាករបរទេស ដែលកំពុងលេងនៅថៃប្រហែល ២ ឬ ៣នាក់ ហើយដំណើរការចរចានេះ អាចសម្រេចនាពាក់កណ្ដាលខែធ្នូនេះ ឬខែមករា ឆ្នាំ ២០១៩ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កាលពីថ្ងៃទី៣ធ្នូ។
សូមជម្រាបថា ក្លឹបភ្នំពេញក្រោន កំពុងធ្វើការពង្រឹងក្រុម បន្ទាប់ពីបានបញ្ចប់រដូវកាល២០១៨ នៅចំណាត់ថ្នាក់ទី៥។ កាលពីខែតុលា ក្លឹបបានតែងតាំងលោក Leonardo Vitorino ជាគ្រូបង្វឹកថ្មី ដែលធ្លាប់មានបទពិសោធជាមួយក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងធ្លាប់ដឹកនាំក្លឹបនៅប្រទេសថៃ និងឡាវ ផងដែរ៕