បេក្ខភាពស្បែកជើងមាស សម្លាប់ក្ដីសុបិនក្រុមថៃ ឈ្នះពាន Suzuki Cup ជាលើកទី៦
- 2018-12-06 01:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខភាពស្បែកជើងមាស សម្លាប់ក្ដីសុបិនក្រុមថៃ ឈ្នះពាន Suzuki Cup ជាលើកទី៦
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Adisak Kraisorn ដែលជាបេក្ខភាពឈ្នះពានរង្វាន់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 បានធ្វើឲ្យក្ដីសុបិនរបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃ ក្នុងការក្លាយជាជើងឯកពានរង្វាន់នេះជាលើកទី៦ រលាយបាត់ បន្ទាប់ពីធ្វើឲ្យបាត់បង់ឱកាសក្នុងការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅចុងម៉ោង តង់ទី២។
ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ កាលពីយប់មិញ ម្ចាស់គ្រាប់បាល់ចំនួន ៨គ្រាប់ដែលកំពុងឈរលើតារាង Top Scorer ដដែល បានស៊ុតបាញ់ចាប ក្នុងបាល់១១ម៉ែត្រ នៅនាទី៩០+៦ ខណៈក្រុមម្ចាស់ផ្ទះថៃ កំពុងស្មើគ្នាជាមួយក្រុមភ្ញៀវ ម៉ាឡេស៊ី ២-២។
លទ្ធផលនេះ មានន័យថា ក្រុមថៃ ត្រូវធ្លាក់ចេញពីការប្រកួតត្រឹមវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដោយសារម៉ាឡេស៊ី មានគ្រាប់បាល់ក្រៅដីចំនួន ២គ្រាប់ (កាលពីជើងទី១ ម្ចាស់ផ្ទះម៉ាឡេស៊ី ស្មើថៃ ០-០៖ ថៃគ្មានគ្រាប់បាលក្រៅដី)។
សូមជម្រាបថា ថៃ ជាជើងឯកពានរង្វាន់នេះ ចំនួន ៥សម័យកាល ពោលគឺនៅឆ្នាំ ១៩៩៦, ២០០០, ២០០២, ២០១៤ និង ២០១៦ ។
ម៉ាឡេស៊ី ត្រូវរង់ចាំអ៊ុតមើលការប្រកួតរវាង វៀតណាម ជាមួយ ហ្វីលីពីន ល្ងាចនេះ ថាតើក្រុមណានឹងត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបគ្នា។ កាលពីជើងទី១ ម្ចាស់ផ្ទះហ្វីលីពីន ត្រូវបានក្រុមភ្ញៀវ វៀតណាម យកឈ្នះដោយលទ្ធផល ១-២ ៕