សូលទីឡូ តែងតាំង​គ្រូ​បង្វឹក​ថ្មី ​កាន់​សញ្ញាប័ត្រ​ UEFA “A” License

  • 2018-12-08 02:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបបាល់ទាត់លីគកំពូលកម្ពុជា សូលទីឡូអង្គរ បានប្រកាសជាផ្លូវការនូវការតែងតាំងគ្រូបង្វឹកថ្មី គឺលោក ដារ៉េន ពុំរ៉ូយ (ឆាលី) ដែលកាន់សញ្ញាប័ត្រ UEFA “A” License ពីចក្រភពអង់គ្លេស។ នេះបើយោងតាម​សេចក្ដីប្រកាស​ជាផ្លូវការ កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០១៨ លើ​ទំព័រហ្វេសប៊ុករបស់​ក្លឹប​។

សូម​ជម្រាប​ថា សញ្ញាប័ត្រ UEFA "A" License ដែល​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស​ខាងលើ​មាន​នោះ ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA)។ សញ្ញាប័ត្រ​នេះ ស្ថិតនៅ​កម្រិត​ក្រោម​សញ្ញាប័ត្រ UEFA Pro License ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;