Leo៖ ភ្នំពេញក្រោន ប្រជែងជាមួយក្លឹបថៃមួយ មុនយកបាន KIM TAE-WOONG
- 2018-12-13 09:02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leo៖ ភ្នំពេញក្រោន ប្រជែងជាមួយក្លឹបថៃមួយ មុនយកបាន KIM TAE-WOONG
ចន្លោះមិនឃើញ
លោក Leonardo Vitorino គ្រូបង្គោលក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហើបថា ទម្រាំតែអាចយកបានខ្សែបម្រើប្រយុទ្ធ Kim Tae-woong គឺក្លឹបបានប្រជែងជាមួយនឹងក្លឹបមួយរបស់ថៃ។ នេះបើតាម CNCC ចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
អតីតគ្រូបង្គោលជម្រើសជាតិកម្ពុជាលម្អិត៖ «ខ្ញុំពិតជាសប្បាយចិត្តមែនទែន ពីព្រោះយើងបានប្រជែងជាមួយក្លឹបមួយរបស់ថៃ ដើម្បីនាំយកគេមក។ គេសម្រេចចិត្ត ចូលរួមជាមួយយើង ពីព្រោះខ្ញុំនៅទីនេះ ហើយហេដ្ឋារចនាសម្ព័ន្ធ និងទស្សនវិស័យរបស់ក្លឹប ក៏មានឥទ្ធិពលលើការសម្រេចចិត្តរបស់គេដែរ។ គេចង់ជាផ្នែកមួយរបស់ក្លឹប និងចង់ឈ្នះជើងឯក ដូច្នេះហើយបានជាគេចូលរួមជាមួយភ្នំពេញក្រោន»។
កីឡាករកូរ៉េខាងត្បូងដែលធ្លាប់លេងនៅក្រុម Won Kwang Digital University និង Cheon Anh City Hall ព្រមទាំង Ranong United បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ គឺជាកូតាបរទេសទី៣ សម្រាប់ក្រុមជើងឯកលីគកំពូល ៦សម័យ ក្រោយការមកដល់របស់កីឡាករប្រេស៊ីលពីររូប គឺ ខ្សែបម្រើប្រយុទ្ធ Paulo Victor និងអ្នកចាំទី Leonardo Oliveira ៕