ត្រីប្រហុកចាប់ផ្ដើមត្រូវហើយ! [បណ្ដុំរូបភាព]
- 2018-12-18 03:08:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រីប្រហុកចាប់ផ្ដើមត្រូវហើយ! [បណ្ដុំរូបភាព]
ចន្លោះមិនឃើញ
ដូចដែលប្រិយមិត្តបានដឹងហើយថា ខែមិគសិរជារៀងរាល់ឆ្នាំ ជាខែដែលសំបូរត្រីសម្រាប់ធ្វើប្រហុក ផ្អក និងឆ្អើរ។ សម្រាប់ឆ្នាំនេះ ក៏មិនខុសឆ្នាំមុនៗដែរ រដ្ឋបាលជលផល បានប្រកាសថា ត្រីនឹងចាប់ផ្ដើមត្រូវ (នេសាទបានច្រើន) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។
នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ លោកស៊ីវ ចាន់ណា អ្នកថតរូបរបស់ [ខ្លីៗ] បានផ្ដិតយករូបភាពត្រីប្រហុក ពីស្រុកពញាឮ ខេត្តកណ្ដាល ជូនប្រិយមិត្តទស្សនា ដូចខាងក្រោម៖