Man Utd បណ្ដេញ Jose Mourinho ចេញពីតំណែង​អ្នកចាត់ការ

  • 2018-12-18 10:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho ត្រូវបានក្លឹបបាល់ទាត់បិសាច​ក្រហម Manchester United បណ្ដេញ​ចេញ​ពីតំណែង​អ្នកចាត់ការហើយ នា​ល្ងាច​ថ្ងៃ​ទី១៨ ខែធ្នូ​នេះ ក្រោយ​ដឹកនាំបាន ២ឆ្នាំកន្លះ។

Man Utd បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួនថា៖ "ក្លឹប​សូម​អរគុណ​លោក Jose ដែលបាន​ប្រឹងប្រែង អំឡុង​ពេល​ធ្វើ​ជា​អ្នកចាត់ការ​ Manchester United។ ក្លឹប​សូម​ជូនពរ​គាត់ ឲ្យ​ទទួល​បានជោគជ័យ​នៅថ្ងៃអនាគត"។

ក្លឹប​បិសាច​ក្រហម ក៏បាន​បន្ថែមដែរថា អ្នកចាត់ការបណ្ដោះអាសន្ន​ថ្មី នឹង​ត្រូវ​ដឹកនាំ​ក្លឹប​ ចាប់ពីពេលនេះ រហូត​ដល់​ចប់​រដូវកាល​នេះ។

ព័ត៌មានបន្ថែម នឹងផ្សាយជូនបន្តទៀត៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;