អតីត​ក្លឹប​របស់ ចាន់ វឌ្ឍនាកា ​ប្រកួត​ទល់​នឹង វិសាខា

  • 2019-01-08 03:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​វិសាខា នឹង​ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​អតីត​ក្លឹប កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​ធ្លាប់​រួមរស់​ជា​មួយ​គឺ PAHANG FA នៃ​លីគ​កំពូល​ម៉ាឡេស៊ី នា​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល Buriram Training Centre ប្រទេស​ថៃ​។ នេះបើតាម​វេបសាយ​ក្លឹប វិសាខា ចុះ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៩។

កីឡាករក្លឹប Pahang កំពុងហ្វឹកហាត់ (រូប៖ Pahang FA)
សូម​បញ្ជាក់​ថា វិសាខា (ក្រុម​ធំ) បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្លឹប​ Bangkok Glass ប្រទេស​ថៃ ដោយ​សុវត្ថិភាព​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មករា ដើម្បី​បោះ​ជំរុំ​ហ្វឹកហាត់ និង​ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​មួយ​ចំនួន សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី នៃ​លីគ​កំពូល​កម្ពុជា និង​ពាន​រង្វាន់​ Hun Sen Cup លើក​ទី​១៣ ឆ្នាំ​២០១៩ ខាងមុខ​។

តាម​ការ​បញ្ជាក់​របស់​លោក ហុក សុជីវ័ន គ្រូ​បង្គោល​របស់​ក្លឹប​បាល់ទាត់​វិសាខា បន្ទាប់ពី​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ថៃ កីឡាករ​ទាំងអស់ នឹង​ធ្វើការ​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​ផ្លូវការ​ដំបូង នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ ដោយ​ត្រូវ​ជួប​ក្រុម​ជើងខ្លាំង​របស់​ម៉ាឡេស៊ី PAHANG FA ។ រីឯ​ការ​ប្រកួត​មិត្តភាព​បន្ទាប់ គឺ​ស្ថិត​ក្នុង​ផែនការ​នៅ​ឡើយ ខណៈ​ការ​បោះជំរុំ ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា​ខាងមុខ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;