ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះ ​ក្នុង​សន្និសីទសារព័ត៌មានរបស់ PKNS?

  • 2019-01-18 10:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ​ក្នុងសន្និសីទសារព័ត៌មានបង្ហាញ​កីឡាករថ្មី របស់ក្លឹប​បាល់ទាត់​ម៉ាឡេស៊ី PKNS នៅម៉ាឡេស៊ី នា​រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩នេះ។

​ឆ្លើយនឹងសំណួរជុំវិញ ការវិលត្រឡប់មកវិញជាលើកទី២ មកកាន់លីគកំពូលម៉ាឡេស៊ី បន្ទាប់ពី​ធ្លាប់​លេងឲ្យក្លឹប​ Pahang កាលពីជើងទី១ រដូវកាល២០១៨ ចាន់ វឌ្ឍនាកា បាន​ឆ្លើយថា៖ «សម្រាប់ខ្ញុំ គឺ​នៅតែមានឱកាសដើម្បីវិលត្រឡប់មកវិញ មកកាន់លីគកំពូលម៉ាឡេស៊ី។ ដំបូង ខ្ញុំបានលេងឲ្យ Pahang ដែលជាបទពិសោធទីមួយរបស់ខ្ញុំ (នៅម៉ាឡេស៊ី)។ ឥឡូវនេះ ខ្ញុំអាចប្រើប្រាស់បទពិសោធនៅក្រៅប្រទេសរបស់ខ្ញុំ ដើម្បីព្យាយាមឲ្យអស់ពីចិត្ត ជួយក្រុម PKNS។ ហើយខ្ញុំពិតជាសប្បាយរីករាយ ដែលបានចូលរួមជាមួយ PKNS ព្រោះ​ PKNS ជាក្រុមដ៏ល្អមួយ និងមានគ្រូបង្វឹកដែលផ្ដល់ដំបូន្មានល្អៗ ដែលខ្ញុំចង់រៀនពីគាត់»។

សូមជម្រាបថា នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ វឌ្ឍនាកា ក្នុងនាមជាកីឡាកររបស់ PKNS បន្ទាប់ពីចាកចេញពីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៩៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;