ថៃ​ ឲ្យ​ប្រាក់​រង្វាន់​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ប៉ុន្មាន​ ក្រោយ​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម Asian Cup?

  • 2019-01-25 08:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ លោក Somyot Poompunmuang បាន​នាំ​យក​ទឹក​ប្រាក់​រង្វាន់​ចំនួន ១០​លាន​បាត ឬ​ប្រមាណ​ជាង ៣១​ម៉ឺន​ដុល្លារ​អាមេរិក ឲ្យ​ក្រុម​ជម្រើស​ជាតិ​ថៃ ដែល​បាន​ឡើង​ទៅ​ដល់​វគ្គ ១៦ក្រុម​ចុងក្រោយ ពាន​រង្វាន់ AFC Asian Cup 2019 ដែល​រៀបចំ​នៅ​ប្រទេស​អារ៉ាប់រួម​។

Chanathip Songkrasin របស់ថៃ និយាយទៅកាន់កីឡាកររបស់អារ៉ាប់រួម ក្រោយ​បញ្ចប់​ការប្រកួត នៅពាន Asian Cup 2019 កន្លងទៅ (រូបផ្ដលសិទ្ធិដោយ Reuters)
ទោះបីជា​មិន​អាច​ឡើង​ទៅ​ដល់​វគ្គ ៨​ក្រុម​ចុងក្រោយ​ក្ដី ក៏​នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុម​ថៃ ដែល​អាច​ឡើង​ដល់​វគ្គ ចាញ់​ធ្លាក់ ជា​លើក​ដំបូង ក្នុង​រយៈ​ពេល ៤៧​ឆ្នាំ សម្រាប់​ពាន​រង្វាន់ AFC Asian Cup នេះ​​។

ពិធី​ប្រគល់​ប្រាក់​រង្វាន់ បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ ដោយ​ប្រាក់​រង្វាន់ ត្រូវ​បាន​ផ្ដល់​ជូន​អ្នក​តំណាង មាន​ដូចជា លោក Sirisak Yodyardthai គ្រូ​បង្វឹក​បណ្ដោះអាសន្ន​ក្រុម​ជម្រើស​ជាតិ​ថៃ, ព្រម​ទាំង​កីឡាករ​ ៤នាក់ មាន Chanathip Songkrasin, Tanaboon Ketsarat, Adisorn Promrak និង Supachai Chaided ។

ពិធីផ្ដល់ប្រាក់រង្វាន់ឲ្យ​ក្រុម​ជម្រើសជាតិថៃ នៅ​ទីស្នាក់ការ​សហព័ន្ធកីឡាបាល់ទាត់​ថៃ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ (រូបថត៖ Bangkok Post)

សូម​រំឭក​ថា ក្រុម​ថៃ​ បាន​បញ្ចប់​នៅ​វគ្គ​សន្សំ​ពិន្ទុ ពូល A ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ និង​ឡើង​ទៅ​ប៉ះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចិន ដែល​បាន​យក​ឈ្នះ​ថៃ ដោយ​លទ្ធផល ២-១ នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ ពាន​រង្វាន់ AFC Asian Cup 2019​៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;