ក្រសួងរ៉ែ អំពាវនាវឱ្យប្រទេសផលិតប្រេង ចូលមកវិនិយោគនៅកម្ពុជា
- 2019-02-12 02:58:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងរ៉ែ អំពាវនាវឱ្យប្រទេសផលិតប្រេង ចូលមកវិនិយោគនៅកម្ពុជា
ចន្លោះមិនឃើញ
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក សុខ ខាវ៉ាន់ បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រទេសផលិតប្រេង និងក្រុមហ៊ុនទាំងឡាយ មកធ្វើការវិនិយោគលើវិស័យថាមពល ប្រេង និងឧស្ម័ន នៅកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញធ្វើជាវាគ្មិនកិត្តិយស ក្នុងសន្និសីទ និងពិព័រណ៍ប្រេង និងឧស្ម័នអន្តរជាតិលើកទី១៣ នៅទីក្រុងញ៊ូវដេលី ប្រទេសឥណ្ឌា ដែលធ្វើឡើងពីថ្ងៃទី៩ ដល់ ១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងនាមជាវាគ្មិនកិត្តិយសលើប្រធានបទ «ថាមពលសម្រាប់ទាំងអស់គ្នា» លោករដ្ឋលេខាធិការបានចូលរួមចែករំលែកអំពី៖
-បទពិសោធន៍នានារបស់កម្ពុជាកន្លងមក
-ស្ថានភាពនយោបាយដែលកំពុងពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព
-លំនឹងសេដ្ឋកិច្ចដែលមានកំណើនក្នុងរង្វង់៧% ជិតពីរទស្សវត្សរ៍ជាប់គ្នារបស់កម្ពុជា
-គោលការណ៍លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលដល់វិនិយោគិន
-កំណែទម្រង់ និងអភិបាលកិច្ចល្អ -ប្រវត្តិនៃការអភិវឌ្ឍពីអតីតកាល និងបច្ចុប្បន្នភាពនៃវិស័យថាមពល (ថាមពលអគ្គិសនី,ខ្សែបញ្ជូនអគ្គិសនី,ប្រេងកាតនិងឧស្ម័ន)៕
រូបថត៖ ក្រសួងរ៉ែ និងថាមពល