ភ្នំពេញ​ក្រោន ប្រកាស​ចែក​ផ្លូវ​ពី​ Tae Woong Kim ដែល​ទើប​តែ​ចូល​រួម​បាន​២​ខែ

  • 2019-02-13 03:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ​ថា ក្លឹប​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ពី​កីឡាករ Tae Woong Kim ក្រោយ​រូបគេ​បាន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោន ក្នុង​រយៈ​ពេល​ដ៏​ខ្លី​រួច​មក ពោលគឺ​រូបគេ​ទើបតែ​បាន​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​លើ​វេបសាយ​ផ្លូវការ​របស់​​ក្លឹប​ភ្នំពេញ​ក្រោន​។

កីឡាករ​កូរ៉េខាងត្បូង​រូបនេះ​ បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន ជាមួយ​នឹង​ហេតុផល​ផ្ទាល់​ខ្លួន​មួយ​ចំនួន និង​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា ក្នុង​ការ​បញ្ចប់​កិច្ច​សន្យា​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោន​ជា​ស្ថាពរ​។

ភ្នំពេញ​ក្រោន បន្ត​ថា ឈរ​លើ​លទ្ធផល​នៃ​ការ​ពិភាក្សា​រវាង​ភាគី​ក្លឹប និង​សាមី​ខ្លួន បាន​សម្រេច​មិន​លើក​បង្ហាញ​មូលហេតុ​ទាំងនោះ​ឡើយ៕

រូប៖ ភ្នំពេញក្រោន​

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;