គ.ជ.ប ជូនដំណឹងទៅគណបក្ស ដែលចង់ចូលរួមក្នុងការបោះឆ្នោតនៅខែឧសភាខាងមុខ
- 2019-02-15 01:46:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប ជូនដំណឹងទៅគណបក្ស ដែលចង់ចូលរួមក្នុងការបោះឆ្នោតនៅខែឧសភាខាងមុខ
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានជូនដំណឹងដល់គណបក្សនយោបាយស្របច្បាប់ទាំងអស់ ដែលមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
ក្នុងសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានបង្ហាញឱ្យដឹងដូចខាងក្រោមនេះ៖
-ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប)
-គណបក្សនយោបាយ ដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវមកយកគំរូពាក្យសុំនៅលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ឬអាចទាញយកគំរូពាក្យសុំពីគេហទំព័រ គ.ជ.ប (www.necelect.org.kh) ចាប់ពីថ្ងៃជូនដំណឹងនេះ។
-កាលបរិច្ឆេទ និងពេលវេលាទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅរៀងរាល់ម៉ោងធ្វើការ។
-ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទលេខ ១០០៨៕