Man Utd លាតត្រដាង​លុយ​សំណង ពី​ការ​បណ្ដេញ Mourinho

  • 2019-02-15 04:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​បាន​បណ្ដេញ​លោក Jose Mourinho ពី​តួនាទី​អ្នកចាត់ការ​ទូទៅ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ពេលនេះ​ក្លឹប​បិសាចក្រហម Manchester United បាន​ចេញ​មក​បញ្ជាក់​ពី​តម្លៃ​សំណង​ដែល​ក្លឹប​បាន​ផ្ដល់​ទៅ​ឲ្យ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ គឺ​ចំនួន ១៩,៦លាន​ផោន (ជាង ២៥លាន​ដុល្លារ​អាមេរិក)​។​

អតីត​អ្នកចាត់ការ​ដែល​មាន​រហស្សនាម​ថា The Spacial One ត្រូវ​បាន​ប្រធាន​ក្លឹប​បិសាច​ក្រហម សម្រេច​បញ្ឈប់​ពី​តួនាទី បន្ទាប់ពី​ដឹកនាំ​ក្រុម ចាញ់​ក្លឹប Liverpool ដោយ​លទ្ធផល ៣-១ ដែល​ធ្វើ​ឲ្យ Man Utd ឃ្លាត​​ ១១​ពិន្ទុ ពី​ក្រុម​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​អង់គ្លេស។

បច្ចុប្បន្ន Man Utd ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នកចាត់ការ​បណ្ដោះអាសន្ន​លោក Ole Gunnar Solskjaer ដែល​ដឹកនាំ ១២​ប្រកួត​ ឈ្នះ១០ ស្មើ១ និង​ ចាញ់១ នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់​។

សូម​ជម្រាប​ថា លោក Mourinho បាន​ចូល​ដឹកនាំ Man Utd កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ហើយ​បាន​ជួយ​​ឲ្យ​លើក​ពានរង្វាន់ League Cup និង UEFA Europa League នៅរ​ដូវ​កាល​ដំបូង។ ក្នុង​ដើម​ឆ្នាំ​២០១៨ លោក​បាន​បន្ត​កុងត្រា​ជាមួយ​ក្រុម​បិសាច​ក្រហម ដល់​ឆ្នាំ​២០២០​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;