ណាសានឹងវិលទៅភពព្រះចន្ទវិញ តែលើកនេះខុសពីមុន
- 2019-02-15 09:48:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាសានឹងវិលទៅភពព្រះចន្ទវិញ តែលើកនេះខុសពីមុន
ចន្លោះមិនឃើញ
អង្គការណាសា គ្រោងនឹងបញ្ជូនអ្នកអវកាសទៅកាន់ភពព្រះចន្ទសាជាថ្មីវិញ បន្ទាប់ពីអាកខានជាងប៉ុន្មានទសវត្សរ៍មក ប៉ុន្តែលើកនេះ គឺទៅស្នាក់នៅតែម្តង មិនមែនគ្រាន់តែជាន់ដីភពព្រះចន្ទ ហើយដោតទង់ជាតិរួច ត្រឡប់មកវិញ ដូចគ្រាមុននោះទេ។
លោក Jim Bridenstine អ្នករដ្ឋបាលរបស់អង្គការណាសា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ថា អង្គការអវកាសនេះ គ្រោងនឹងបង្កើតល្បឿនគម្រោងបញ្ជូនទៅភពព្រះចន្ទដែលគាំទ្រដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នេះ តាមរយៈការបើប្រាស់ក្រុមហ៊ុនឯកជន។
លោក Jim Bridenstine បន្ថែមថា៖ «យើងកំពុងធ្វើវាឱ្យខុសប្លែកទាំងស្រុងពីប្រទេសផ្សេងៗក្នុងពិភពលោក។ អ្វីដែលយើងកំពុងធ្វើនេះ គឺយើងធ្វើវាជានិរន្ត»។
សូមរំលឹកថា លោក Neil Armstrong គឺជាមនុស្សទី១ ដែលបានជាន់ដីភពព្រះចន្ទ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកកម្មអាប៉ូឡូទី១១។ មនុស្សចុងក្រោយគេដែលបានទៅដល់ភពនេះ គឺលោក Eugene Cernan កាលពីខែធ្នូ ឆ្នាំ១៩៧២ ក្នុងបេសកកម្មអាបូឡូទី១៧។
មុនពេលដែលបញ្ជូនមនុស្សទៅភពព្រះចន្ទម្តងទៀតនោះ អង្គការណាសាមានបំណងដាក់យានគ្មានមនុស្សបើកមួយគ្រឿង នៅលើដីភពនេះ ត្រឹមឆ្នាំ២០២៤៕