កូន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ សម្រេច​ចូល​រួម​ជាមួយ​ភ្នំពេញ​ក្រោន​

  • 2019-02-18 09:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​កូន​ខ្មែរ​កម្ពុជា​ក្រោម រៀម ស៊ឹង ដែល​លេង​ជា​តួនាទី​ខ្សែការពារ ​បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន។ នេះ​បើ​យោង​តាម​អត្ថបទ​ព័ត៌មាន​លើ​វេបសាយ​ភ្នំពេញក្រោន នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

រៀម ស៊ឹង ដែល​មាន​អាយុ​២៦ឆ្នាំ បាន​ចាប់ផ្តើម​អាជីព​បាល់ទាត់​របស់​ខ្លួន​ នៅ​ឆ្នាំ​២០១៣ ជាមួយ​ក្រុម Vinh Long FC ក្រុម Ca Mau FC នៅ​ឆ្នាំ​២០១៥ ហើយ​បាន​មក​ចូលរួម​ជាមួយ​ក្រុម​គិរីវង់​សុខសែនជ័យ​ នៅ​ឆ្នាំ​ ២០១៥-២០១៦ ។ នៅ​ក្នុង​ឆ្នាំ​២០១៦ដដែល រូបគេ​ក៏​បាន​ចូល​លេង​ជាមួយ​ក្រុម Dong Thap FC ហើយ​បាន​បន្ត​លេង​ជាមួយ​ក្រុម Hai Phong FC នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ លេង​នៅ​ក្រុម Ho Chi Minh City FC ​៕

រូបថត៖ ភ្នំពេញក្រោន​

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;