វេណេហ្ស៊ុយអេឡា ឈានដល់ការបិទព្រំដែនជាបន្តបន្ទាប់
- 2019-02-22 04:17:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេណេហ្ស៊ុយអេឡា ឈានដល់ការបិទព្រំដែនជាបន្តបន្ទាប់
ចន្លោះមិនឃើញ
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសបិទព្រំដែនជាមួយប្រទេសប្រេស៊ីល នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបិទមិនឱ្យហូរចូលនូវជំនួយមនុស្សធម៌របស់អាមេរិក។
លោកបន្ថែមថា លោកក៏កំពុងពិចារណាបិទព្រំដែនជាមួយប្រទេសកូឡុំប៊ីផងដែរ បន្ទាប់ពីលោកបានបញ្ជាឱ្យយោធា ដាក់រនាំងបិទនៅចំណុចស្ពានព្រំដែនដ៏សំខាន់មួយរួចមកហើយ កាលពីពេលថ្មីៗនេះ។
ប្រធានាធិបតីរូបនេះ បានហៅការផ្តល់ជំនួយមនុស្សធម៌របស់អាមេរិក មកឱ្យប្រទេសវេណេហ្ស៊ុយអេឡា ថាជាការ «បង្កហេតុ» និងជា «ល្បែងកូនក្មេង» ហើយបានចោទថា ជាលេសសម្រាប់ការធ្វើអន្តរាគមន៍យោធាអាមេរិក ក្នុងប្រទេសលោក។
នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានបិទព្រំដែនសមុទ្រ និងអាកាស ជាមួយប្រទេស៣ នៅក្នុងតំបន់ការ៉ាប៊ីនរួចមកហើយ គឺ Aruba, Bonaire និង Curacao ដើម្បីទប់ស្កាត់ការបញ្ជូនជំនួយមនុស្សធម៌របស់អាមេរិក ដែលធ្វើឡើងតាមរយៈប្រទេសទាំងនេះ៕