រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​សង្ស័យ​ថា ដឹក​មាស​ជាង ៥តោន ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស

  • 2019-03-06 08:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈដែល​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា របស់​លោក​ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កំពុង​ទទួល​រង​ទណ្ឌកម្ម និង​សម្ពាធ​ពី​អាមេរិក ក៏​​មាន​​លើកឡើង​ថា លោក ម៉ាឌូរ៉ូ កំពុង​បង្កើន​សាច់ប្រាក់​ដោយ​ការយក​មាស​ពី​ធនាគារ​កណ្តាល​នៃប្រទេស​នេះ ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា
លោក Jose Guerra អនុប្រធាន​ទី១ នៃសភា​វេណេហ្ស៊ុយអេឡា និង​ដែល​បម្រើការងារ​នៅ​ធនាគារ​កណ្តាល​ផងនោះ បាន​ប្រាប់ទូរទស្សន៍​ក្រិច​ Skai TV ថា យន្តហោះ​រដ្ឋាភិបាល​១គ្រឿង ដែល​ថ្មីៗនេះ បាន​ចុះចត​នៅ​ក្រុងអាតែន ប្រទេស​ក្រិច គឺមាន​លួចដឹកមាស​ចំនួន ៥ ឬ ៦តោន។ ក្នុង​យន្តហោះ​នេះ គឺ​បាន​ដឹក​លោក Jorge Arreaza រដ្ឋមន្រ្តី​ការបរទេស​វេណេហ្ស៊ុយអេឡា។

យ៉ាង​ណាមិញ អាជ្ញាធរនៃ​ប្រទេស​ក្រិច បាន​បញ្ជាក់ថា យន្តហោះ​នេះ បាន​ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​អាតែន ដើម្បី​ចាក់សាំងតែ​ប៉ុណ្ណោះ ពោលគឺ​លោក Arreaza មិនបាន​ជួប​មន្រ្តី​ក្រិច​ណាមួយ​ឡើយ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ លោក Jose Guerra បាន​ចោទ​ប្រកាន់ថា លោក Arreaza បាន​ប្រើប្រាស់​ទឹកដី​ក្រិច ជា​ទឹកដី​កណ្តាល​មួយ​ដើម្បី​ជួញដូរ​ (មាស) ហើយ​យក​លុយ​ទៅ​ប្រទេស​វេណេហ្ស៊ុយអេឡា​វិញ។

ធនាគារកណ្តាលវេណេហ្ស៊ុយអេឡា

គួរ​កត់ស​ម្គាល់​ថា កាលពី​ខែ​មករា​កន្លងទៅ ក្រុមហ៊ុន​វិនិយោគ​អារ៉ាប់រួម​មួយឈ្មោះ Noor Capital បាន​បញ្ជាក់​ថា ខ្លួន​បាន​ទិញ​មាស ៣តោន ពី​ធនាគារ​កណ្តាល​វេណេហ្ស៊ុយអេឡា ក្រោយ​ពីបាន​ដឹងថា ប្រទេស​នេះ​មាន​​គម្រោង​លក់មាស ១៥​តោន៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;