Zidane ឆ្លើយ​តប​នឹង​សំណើ​របស់ Real Madrid រឿង​ឲ្យ​ត្រឡប់​ទៅ​ដឹក​នាំ​វិញ

  • 2019-03-07 07:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Zinedine Zidane បាន​បដិសេធ​សំណើ​របស់ Real Madrid ​ក្នុង​ការ​វិលត្រឡប់​ទៅ​ដឹកនាំ​ក្រុម​មួយ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក Ramon Calderon អតីត​ប្រធាន​ក្លឹប​អធិរាជ​ស​។

លោក Ramon Calderon អតីត​ប្រធាន​ក្លឹប​អធិរាជ​ស​ Real Madrid
លោក Calderon បាន​ប្រាប់​សារព័ត៌មាន BBC ថា លោក Florentino Perez ប្រធាន​ក្លឹប​ Real Madrid បាន​ទាក់ទង​ទៅ Zidane រឿង​សុំ​ឲ្យ​ត្រឡប់​មក​ដឹកនាំ Real សាជាថ្មី ក៏​ប៉ុន្តែ Zidane បាន​បដិសេធ និង​បាន​ប្រាប់​ឲ្យ Real ទាក់ទង​ទៅ​រូបលោក​ម្ដង​ទៀត នៅ​ពេល​ចប់​រដូវ​កាល​។

យ៉ាង​ណា​ក៏ដោយ លោក Calderon មាន​ជំនឿ​ថា ឱកាស​ដែល Zidane ត្រឡប់​ទៅ​កាន់​តំណែង​អ្នកចាត់ការ Real Madrid នៅ​តែ​មាន​។

Real Madrid បានទាក់ទងទៅកាន់​ Zidane បន្ទាប់ពី​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League នៅ​វគ្គ​១៦ក្រុមចុងក្រោយ ដោយចាញ់​ Ajax ។

សូម​រំឭក​ថា Zidane ដែល​មាន​វ័យ​៤៦ឆ្នាំ បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​ពី Real បន្ទាប់ពី​ជួយ​ឲ្យ​ក្រុម​នេះ ឈ្នះ​ពាន​រង្វាន់ UEFA Champions League ៣រដូវ​កាល​ជាប់​ៗ​គ្នា។ មក​ទល់​ពេល​នេះ បុរស​ជនជាតិ​បារាំង​ដដែល មិន​ទាន់​ចុះ​កុងត្រា​ដឹកនាំ​ក្លឹប​ណា​មួយ​នៅ​ឡើយ​ទេ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;