Real Madrid តែងតាំង Zidane ជាថ្មី រហូតដល់ឆ្នាំ២០២២
- 2019-03-12 01:56:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid តែងតាំង Zidane ជាថ្មី រហូតដល់ឆ្នាំ២០២២
ចន្លោះមិនឃើញ
លោក Zinedine Zidane ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លឹប Real Madrid សាជាថ្មី ជំនួសលោក Santiago Solari ដែលត្រូវបានបណ្ដេញចេញ។ Zidane បានចុះកុងត្រាជាមួយក្លឹបអធិរាជស ដើម្បីដឹកនាំរហូតដល់ឆ្នាំ២០២២។
ការតែងតាំងនេះ គឺបន្ទាប់ពីលោក Zidane បានចាកចេញពី Real Madrid កាលពីខែឧសភា ឆ្នាំ២០១៨។
Zidane បាននិយាយថា៖ «ខ្ញុំចង់ជួយឲ្យក្លឹបនេះ ត្រឡប់ទៅដូចពីមុន។ វាពិបាកភ្នែកណាស់ ក្នុងការមើលពីខាងក្រៅមក។ ខ្ញុំធ្លាប់រស់នៅទីនេះ Madrid ធ្វើរឿងដែលត្រូវធ្វើ។ ប៉ុន្តែខ្ញុំបានតាំងចិត្តជាថ្មីរួចហើយ។ ខ្ញុំនឹងដឹកនាំក្លឹបដ៏អស្ចារ្យនេះម្ដងទៀត»។
បច្ចុប្បន្ន Real Madrid ធ្លាក់ទម្រង់យ៉ាងខ្លាំង បន្ទាប់ពីជ្រុះចេញពីពានរង្វាន់ទាំងអស់ នៅរដូវកាលនេះ។ Real កំពុងឈរលេខ៣ ក្នុងលីគ La Liga តាមពីក្រោយ Barcelona ចំនួន ១២ពិន្ទុ៕