ទិញឡានទម្លាក់ពីកុងតឺន័រ អ្នកជំនាញឲ្យមើលប៉ុន្មានចំណុចនេះ បើចង់បានឡានស្អាតប្រើ
- 2019-03-13 08:02:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញឡានទម្លាក់ពីកុងតឺន័រ អ្នកជំនាញឲ្យមើលប៉ុន្មានចំណុចនេះ បើចង់បានឡានស្អាតប្រើ
ចន្លោះមិនឃើញ
ឡានមួយទឹក កាន់តែមានភាពពេញនិយមនៅស្រុកខ្មែរ ដោយសារវាមានតម្លៃធូរថ្លៃ និងមានគុណភាពអាចប្រើប្រាស់បាន។
លោក សុភាព ជាអ្នកជំនាញមើលឡានមួយទឹករាប់មិនអស់ បានប្រាប់ថា សម្រាប់អ្នកចង់ទិញឡានមួយទឹកពីស្រុកគេបានល្អស្អាតជាពិសេសពេលទៅមើលទម្លាក់ពីកុងតឺន័រ អ្នកទិញអាចទៅមើលផ្ទាល់នៅកំពង់ផែពេលដែលឡានទាំងនេះទម្លាក់ពីកុងតឺន័រមកភ្លាមព្រោះមិនទាន់មានការជួសជុល ឬផ្លាស់ប្ដូរថ្មីដែលធ្វើឲ្យយើងពិបាកជ្រើសរើសនោះទេ។
លោកបានប្រាប់ពីវិធីសាស្ត្រមើលដឹងរថយន្តនៅល្អស្អាត ដូចខាងក្រោម៖
-មើលទៅលើតួរថយន្តជើងក្រោមសាក់ស៊ីកន្លែងចាប់កង់រថយន្តមិនច្រេះឬសឹក ទើបជារថយន្តដែលមិនមានការប្រើប្រាស់ច្រើន និងប្រើនៅតំបន់ដែរមានផ្លូវស្អាតល្អ។
-បើជារថយន្តដែលមិនមានការខូចខាតបុកកំពិត សូមមើលផ្នែកខាងក្នុងកន្លែងអង្គុយ បើពូកមានលក្ខណៈនៅស្អាតទើបមិនមានការប្រើប្រាស់យូរ។
-ពិនិត្យមើលប្រេងម៉ាស៊ីននៅថ្មី ម៉ាស៊ីននិងដំណើរការល្អ។ មើលកុងទ័រ បើមានចំនួនតិចនេះរថយន្តនេះរថយន្តនេះប្រើប្រាស់បានតិច។
-ពិនិត្យមើលទៅលើសំបកកង់ ព្រោះនៅបរទេសនៅពេលប្ដូរកង់គេតែងមានការបរិច្ឆេទឆ្នាំនៃការប្ដូរកង់ថ្មី (រយៈពេល ៣ឆ្នាំ ឬចាប់ពី ៥០០០ ទៅ ១០០០០ គីឡូប្ដូរម្ដង អាស្រ័យលើស្ថានភាពជាក់ស្ដែង)។
-ប្រសិនបើរថយន្តបុកខូចខាតផ្នែកខាងមុខ ឬខាងក្រោយ អ្នកទិញគួរជ្រើសរើសយកការខូចខាតខាងក្រោយ ព្រោះខាងក្រោយមិនសូវមានចំណុចសំខាន់ងាយស្រូលជួសជុលប្ដូរថ្មី និងចំណាយលុយតិច។
ក្រៅពីមើលលើចំណុចពិសេសៗខាងលើនេះ អ្នកត្រូវទិញក៏ត្រូវដឹងពីប្រភពទំនិញពីប្រទេសណា ក្រុមហ៊ុននាំចូលមានលិខិតស្នាមបញ្ជាក់ពីរថយន្តច្បាស់លាស់ផងដែរ។
ឡានមួយទឹកដែលនាំចូលទាំងនេះភាគច្រើនជាប្រភេទឡានដែលមានការខូចខាតដោយសារបុក លិចទឹក ឬជាប្រភេទឡានដែលអ្នកប្រើប្ដូស៊េរី។ ប្រភេទឡានទាំងនេះមាន Highlander, Camry បាឡែន, Lexus, Prius និងមានរថយន្តស៊េរីទំនើបផ្សេងទៀត៕