ភ្នំពេញក្រោន បញ្ចេញឯកសណ្ឋានក្នុងដី និងក្រៅដី សម្រាប់រដូវកាលថ្មី
- 2019-03-26 03:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោន បញ្ចេញឯកសណ្ឋានក្នុងដី និងក្រៅដី សម្រាប់រដូវកាលថ្មី
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ភ្នំពេញ បានបញ្ចេញឯកសណ្ឋានក្នុងដី និងក្រៅដីថ្មីហើយ សម្រាប់ចូលរួមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចហ៊ុន សែន រដូវកាលឆ្នាំ២០១៩ នេះ។
ការបង្ហាញឯកសណ្ឋានថ្មីនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី The Singha's Step ដែលរៀបចំឡើងនៅកីឡដ្ឋាន Smart RSN Stadium កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ។
សូមបញ្ជាក់ថា ឯកសណ្ឋានក្នុងដីរបស់ភ្នំពេញក្រោន គឺមានពណ៌ក្រហម ដែលជាអត្តសញ្ញាណរបស់ក្លឹប ដោយមានឆ្នូតស លាយក្រហម នៅលើស្មា តំណាងឲ្យសត្វសឹង្ហ ដូចទៅនឹងរហស្សនាមរបស់ក្លឹប គឺ សឹង្ហក្រហម។ ចំណែកឯកសណ្ឋានក្រៅដី មានពណ៌បៃតង តំណាងឲ្យដៃគូឧបត្ថម្ភធំរបស់ក្លឹប គឺក្រុមហ៊ុនទូរសព្ទ Smart។
ក្រៅពីធ្វើបង្ហាញឯកសណ្ឋានថ្មី កម្មវិធី The Singha's Step ក៏បានបង្ហាញឈ្មោះថ្មីរបស់កីឡដ្ឋាន RSN ផងដែរ គឺ ឈ្មោះថា Smart RSN ក្រោយពីក្រុមហ៊ុន Smart បានបន្តឧបត្ថម្ភក្លឹបនេះ ២ឆ្នាំបន្ថែមទៀត៕
ចុចអានអត្ថបទទាក់ទង៖ កីឡដ្ឋានរបស់ភ្នំពេញក្រោន ត្រូវបានប្ដូរឈ្មោះជាផ្លូវការហើយ