McGregor ប្រកាសចូលនិវត្តន៍ពី MMA ហើយ
- 2019-03-26 07:02:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
McGregor ប្រកាសចូលនិវត្តន៍ពី MMA ហើយ
ចន្លោះមិនឃើញ
កីឡាករវាយក្នុងទ្រុង Conor McGregor បានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់ក្បាច់គុនចម្រុះ MMA ហើយ ។ នេះបើយោងតាមការបង្ហោះរបស់សាមីខ្លួន នៅលើបណ្ដាញសង្គម Twitter។
ជើងខ្លាំងប្រចាំស្ថាប័ន UFC រូបនេះ បានសរសេរថា៖ "សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំសូមប្រកាសថា ខ្ញុំបានសម្រេចចិត្តចូលនិវត្តពីកីឡាប្រដាល់ MMA នៅថ្ងៃនេះហើយ។ ខ្ញុំសូមជូនពរឲ្យមិត្តរួមអាជីពទាំងអស់ ទទួលបានជោគជ័យ..."។
Hey guys quick announcement, I’ve decided to retire from the sport formally known as “Mixed Martial Art” today.
— Conor McGregor (@TheNotoriousMMA) March 26, 2019
I wish all my old colleagues well going forward in competition.
I now join my former partners on this venture, already in retirement.
Proper Pina Coladas on me fellas!
យ៉ាងណាក្ដី មិនទាន់មានការបញ្ជាក់ណាមួយពី UFC នៅឡើយទេ ហើយនេះក៏មិនមែនជាលើកទី១ ដែរ ដែល McGregor បង្ហោះសារចូលនិវត្តន៍បែបនេះ។ កាលពីឆ្នាំ ២០១៦ អ្នកប្រដាល់សញ្ចាតិអៀរឡង់រូបនេះ ក៏បានប្រកាសបញ្ចប់អាជីពទាំងវ័យក្មេងផងដែរ ប៉ុន្តែក្រោយមកក៏ចូលប្រកួតវិញ។