លោក ប៉ា សុជាតិវង្ស ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ

  • 2019-03-26 08:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ា សុជាតិវង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ លេខរៀង​ទី១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើ​យោង​តាម​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

លោក ប៉ា សុជាតិវង្ស ពេល​នៅ​ជា​អភិបាល​រាជធានី​ភ្នំពេញ
ក្រៅ​ពី​លោក ប៉ា សុជាតិវង្ស គណបក្ស​ប្រជាជន​កម្ពជា បាន​ដាក់​បេក្ខជន​ពេញសិទ្ធិ ២៦រូបផ្សេងទៀត និង​បេក្ខជន​បម្រុង ៣១រូប ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ។

គួររំលឹក​ផងដែរថា លោក ប៉ា សុជាតិវង្ស បាន​ជាប់​ជា​តំណាងរាស្រ្ដ​មណ្ឌល​រាជធានី​ភ្នំពេញ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ដ នីតិកាល​ទី៦ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​លាលែង​ពី​តំណាងរាស្រ្ដ ជំនួស​វិញ​ដោយ​លោកស្រី គឹម សុវណ្ណា។ ការ​លាលែង​នេះ គឺ​ដោយសារ​លោកត្រូវ​ទៅកាន់​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ។ លោក​ធ្លាប់​កាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ ពីឆ្នាំ ២០១៣ រហូត​ដល់ឆ្នាំ ២០១៧។

សូម​ជម្រាប​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣ នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ​នេះ។ អ្នក​មាន​សិទ្ធិ​បោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គឺជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ នៅក្នុង​មុខ​តំណែង ដែលមាន​សមាជិក​សរុប​ចំនួន ១១ ៥៧២ នាក់ ​នៅ​ទូទាំង​ប្រទេស៕

លេខរៀង​គណបក្ស​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;