លោក ដូណាល់ ត្រាំ ប្រាប់រុស្ស៊ីឱ្យដកទ័ពចេញពីវេណេហ្ស៊ុយអេឡា
- 2019-03-28 02:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ដូណាល់ ត្រាំ ប្រាប់រុស្ស៊ីឱ្យដកទ័ពចេញពីវេណេហ្ស៊ុយអេឡា
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យរុស្ស៊ី ដកទ័ពចេញពីប្រទេសវេណេហ្ស៊ុយអេឡា ហើយបានបញ្ជាក់ជាថ្មីថា រដ្ឋបាលលោកនឹងពិនិត្យមើលជម្រើសទាំងអស់ ក្នុងការធ្វើអន្តរាគមន៍នៅក្នុងប្រទេសនេះ។ លោកថ្លែងដូច្នេះ នៅសេតវិមាន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងពេលជួបពិភាក្សាជាមួយលោកស្រី Fabiana Rosales ភរិយាលោក Juan Guaido ដែលជាមេបក្សប្រឆាំងវេណេហ្ស៊ុយណេ។
ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ី បានច្រានចោលនូវសំណើរបស់លោក ដូណាល់ ត្រាំ និងបានចោទសួរវិញថា ហេតុអ្វីកងទ័ពអាមេរិក នៅតែមានវត្តមាននៅក្នុងប្រទេសស៊ីរី ជាប្រទេសដែលរបបលោកអាសាដ ពឹងផ្អែកយ៉ាងខ្លាំងទៅលើការគាំទ្ររបស់រុស្ស៊ី។ «អាមេរិក គួរតែដកកងទ័ពចេញពីស៊ីរី តាំងពី១ខែមុនមកម្ល៉េះ»។
រុស្ស៊ី ដែលជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀត ដែលទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតី បានបញ្ជូនយន្តហោះ២គ្រឿង ដឹកទ័ព ១០០នាក់ និងឧបករណ៍យោធារាប់តោន ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី២៣មីនាកន្លងទៅនេះ៕