បោះឆ្នោតរាជធានីខេត្តក្រុងស្រុកខណ្ឌ៖ អ្នកបោះឆ្នោតម្នាក់ៗ ត្រូវបោះឆ្នោត ២សន្លឹក
- 2019-04-04 08:01:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បោះឆ្នោតរាជធានីខេត្តក្រុងស្រុកខណ្ឌ៖ អ្នកបោះឆ្នោតម្នាក់ៗ ត្រូវបោះឆ្នោត ២សន្លឹក
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ គឺជាការបោះឆ្នោតអសកល ដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ២ប្រភេទ គឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
-សន្លឹកឆ្នោតទី១ ដែលមានពណ៌លឿង ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ។
-សន្លឹកឆ្នោតទី២ ដែលមានពណ៌ស ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត សម្រាប់ដាក់ក្នុងហិបឆ្នោតមួយផ្សេងទៀត។
សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌអាណត្តិទី៣នេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩។ ក្នុងនោះ៖
-មណ្ឌលរាជធានី-ខេត្តទូទាំងប្រទេសសរុបចំនួន ២៥ មានអាសនៈសមាជិកក្រុមប្រឹក្សាសរុបចំនួន ៥៥៩។
-មណ្ឌលក្រុង-ស្រុក-ខណ្ឌ ទូទាំងប្រទេសសរុបចំនួន ២០៣ មានអាសនៈសមាជិកក្រុមប្រឹក្សាសរុបចំនួន ៣៥៥៥។
-អ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង មានចំនួនសរុប ១១ ៥២៧នាក់។
-ការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាលើកនេះ មានចំនួនសរុប ២០៣ ដែលមានទីតាំងនៅទីប្រជុំជនក្រុង-ស្រុក-ខណ្ឌ៕