គម្រោង​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ និង​រោងចក្រ​កាបូប-កាត់ដេរ ទទួល​បាន​ការ​យល់ព្រម

  • 2019-04-11 01:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

១-“TTHS RUBBER CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិទ្ប ឃុំ​កោងកាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មាន​ទុន​វិនិយោគ​ប្រមាណ ២,៧លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ២២៤​កន្លែង។

២-“SAI DI HANDBAG CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិវល្លិសរ ឃុំ​វល្លិសរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ៤,៥លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១២៧៥​កន្លែង។

៣-“GARCHI HUNG CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍សែនជ័យ មានទុន​វិនិយោគ​ប្រមាណ ២,៦លាន​ដុល្លារ​ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៩២៤​កន្លែង។

៤-“KAMFOR RECYCLE PULP AND PAPER CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅភូមិ​បឹងវែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគ​ប្រមាណ ៥,១លានដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៨២​កន្លែង។

៥- “WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅផ្លូវ​ជាតិ​លេខ៤ គីទ្បូម៉ែត្រ​លេខ២៧ ភូមិ​ទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្ត​កណ្តាល មានទុន​វិនិយោគ​ប្រមាណ ២,២លានដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៣០២​កន្លែង។

៦-“KIRIROM FOOD PRODUCTION (K.F.P) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិទី១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៥លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៦៧​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;