ចាន់ វឌ្ឍនាកា ស៊ុតចូល ១គ្រាប់ តែមិនអាចជួយក្រុមថ្មី យកឈ្នះក្រុមចាស់បាន
- 2019-04-15 00:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា ស៊ុតចូល ១គ្រាប់ តែមិនអាចជួយក្រុមថ្មី យកឈ្នះក្រុមចាស់បាន
ចន្លោះមិនឃើញ
ចាន់ វឌ្ឍនាកា បានស៊ុតបញ្ចូលទី ១គ្រាប់ ក្នុងជំនួបរវាងក្រុម PKNS ទល់នឹងអតីតក្រុមរបស់ខ្លួន គឺ Pahang FA ក្នុងលីគកំពូលម៉ាឡេស៊ី (Malaysia Super League) កាលពីយប់មិញនេះ ប៉ុន្តែមិនអាចជួយក្រុមថ្មីរបស់ខ្លួនឲ្យទទួលជ័យជម្នះបាននោះទេ។
នៅក្នុងការប្រកួតនោះ វឌ្ឍនាកា បានស៊ុតបំប៉ោងសំណាញ់ទី តាំងពីនាទី ១៣ ជួយឲ្យ PKNS នាំមុខ ១-០ ប៉ុន្តែ Pahang បានវាយបកវិញ ២គ្រាប់ នៅនាទី ២៤ និង ៧៥។
សូមបញ្ជាក់ថា នេះជាគ្រាប់បាល់ទី២ សម្រាប់វឌ្ឍនាកា សម្រាប់ក្រុម PKNS ក្នុងលីគកំពូលម៉ាឡេស៊ី រដូវកាលនេះ។
លទ្ធផលនេះ មិនធ្វើឲ្យចំណាត់ថ្នាក់ក្រុមទាំង ២ ប្រែប្រួលនោះទេ ពោលគឺ PKNS នៅតែឈរលេខ ៥ ខណៈ Pahang នៅតែឈរលេខ ២ ប៉ុន្តែចាញ់ពិន្ទុក្រុមកំពូលតារាង Johor Darul Ta'zim តែ ២ពិន្ទុប៉ុណ្ណោះ៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖