ពលរដ្ឋខ្មែរនៅកូរ៉េ ជិត១ម៉ឺននាក់ ចូលរួមព្រឹត្តិការណ៍មហាសង្ក្រាន្តនៅកូរ៉េ
- 2019-04-15 05:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋខ្មែរនៅកូរ៉េ ជិត១ម៉ឺននាក់ ចូលរួមព្រឹត្តិការណ៍មហាសង្ក្រាន្តនៅកូរ៉េ
ចន្លោះមិនឃើញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ និងសមាគមខ្មែរនានា បានរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្តចូលឆ្នាំខ្មែរ នៅពហុកីឡាដ្ឋានអានសាន ទីក្រុងអានសាន ប្រទេសកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីលោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ អភិបាលក្រុងអានសាន តំណាងអង្គភាពអភិវឌ្ឍធនធានមនុស្សនៃក្រសួងមុខរបរនិងការងារកូរ៉េ និងពលរដ្ឋខ្មែរនៅកូរ៉េ ប្រមាណជិត១ម៉ឺននាក់។
ព្រឹត្តិការណ៍នេះ មានកម្មវិធីសាសនា ការលេងល្បែងប្រជាប្រិយ ការតាំងពិពណ៍ម្ហូបខ្មែរ ការសម្តែងសិល្បៈ និងការរាំកំសាន្ត។ កម្មវិធីមហាសង្រ្កាន្តឆ្នាំនេះ ត្រូវបានរៀបចំជាច្រេីនកន្លែងនៅសាធារណៈកូរ៉េ។
លោល អុិត សំហេង ថ្លែងថា "មានបងប្អូនពលករខ្មែរ បានធ្វើដំណើរមកពីឆ្ងាយរាប់រយគីឡូ ចំណាយពេលច្រើនម៉ោង ដើម្បីមកចូលរួម ដែលខ្ញុំសូមអរគុណដល់ទឹកចិត្តស្រឡាញ់ រាប់អានគ្នា ដ៏ស្មោះសរបស់បងប្អូនខ្មែរទាំងអស់។ ឆ្នាំនេះកម្មវិធីរបស់យើងពិតសម្បូរបែប ដោយមានក្រុម សិល្បៈតន្ត្រី និងអ្នកចម្រៀង នៃសមាគមនានា និងមានសិល្បករ មកពីក្នុងប្រទេសបានមកចូលរួមសម្ដែង ក្នុងកម្មវិធីយើង រួមជាមួយក្រុមសិល្បកររបស់បងប្អូននៅកូរ៉េផ្ទាល់ហើយខ្ញុំសង្ឃឹមថាបងប្អូន សប្បាយរីករាយ ហើយរាំលេងទាំងអស់គ្នា"។
លោកអុិត សំហេង បានបន្តថា ការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅសាធារណរដ្ឋកូរ៉េ ពិតណាស់មិនអាចគ្រប់គ្រាន់ដូចយើងនៅជួបជុំគ្រួសារ នៅស្រុកកំណើតយើងទេ តែបញ្ជាក់ថាខ្មែរយើងទោះទៅដល់ទីណា សម្បូរសប្បាយយ៉ាងណាក្ដីក៏ខ្មែរមិនភ្លេចប្រពៃណី វប្បធម៌ ខ្មែរឡើយ៕