ខេត្ត-រាជធានី ៨ ដែលមានអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ពីថ្ងៃទី១៣ ដល់ ១៥ មេសា
- 2019-04-16 04:11:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្ត-រាជធានី ៨ ដែលមានអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ពីថ្ងៃទី១៣ ដល់ ១៥ មេសា
ចន្លោះមិនឃើញ
មនុស្ស ៤៤នាក់ បានស្លាប់ និង ១៣២នាក់ បានរងរបួស ដែលក្នុងនោះរបួសធ្ងន់ចំនួន ១០០នាក់ និងរបួសស្រាល ចំនួន ៣២នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍នេះ បានបន្តថា រាជធានី-ខេត្តដែលមានអ្នកស្លាប់ច្រើនជាងគេ មានដូចជា ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ ៣លើក ស្លាប់ ៥នាក់, ខេត្តកណ្ដាល ៣លើក ស្លាប់ ៤នាក់ របួស ៦នាក់, ខេត្តត្បូងឃ្មុំ ២លើ ស្លាប់ ៤នាក់ របួស ២នាក់, ភ្នំពេញ ១២លើក ស្លាប់ ៣នាក់ របួស ១៤នាក់, ខេត្តកំពង់ឆ្នាំង ៣លើក ស្លាប់ ៣នាក់, ខេត្តពោធិ៍សាត់ ៧លើក ស្លាប់ ៣នាក់ របួស ១១នាក់, ខេត្តក្រចេះ ៣លើក ស្លាប់ ២នាក់ របួស ៥នាក់ និង ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ ៣លើក ស្លាប់ ២នាក់ របួស ៨នាក់។