រាជធានី-ខេត្ត ដែលរងគ្រោះ​ថ្នាក់ចរាចរណ៍​ច្រើន​ជាងគេ ក្នុង​អំឡុងចូលឆ្នាំខ្មែរ ៤ថ្ងៃ

  • 2019-04-17 03:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល៤​ថ្ងៃ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែ​មេសា ឆ្នាំ​២០១៩ បាន​សម្លាប់​មនុស្ស​ចំនួន ៥២​នាក់ របួស​ចំនួន ១៨៣​ នាក់ (របួសធ្ងន់ ១៣៩​នាក់ និងរបួស​ស្រាល​ចំនួន ៤៧​នាក់)។ នេះ​បើយោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែលបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ១៦ ខែ​មេសា ឆ្នាំ​២០១៩។

រាជធានីខេត្ត​ដែល​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ​មានដូចជា៖

-ខេត្តកំពង់ឆ្នាំង ៦ លើក ស្លាប់ ៦ នាក់ របួស ៨ នាក់។

-ខេត្តកំពង់ស្ពឺ ៣លើក ស្លាប់ ៥នាក់។

-ខេត្តកណ្ដាល ៤លើក ស្លាប់ ៤នាក់ របួស ១០ នាក់។

-ខេត្តត្បូងឃ្មុំ ២លើក ស្លាប់ ៤នាក់ របួស ២នាក់។

-ភ្នំពេញ ១៧​លើក ស្លាប់ ៤នាក់ របួស ២០ នាក់។

-ខេត្តពោធិ៍សាត់ ១២លើក ស្លាប់ ៣នាក់ របួស ២២នាក់។

-ខេត្តក្រចេះ ៤លើក ស្លាប់ ៣នាក់ របួស ៦នាក់។

-ខេត្តបន្ទាយមានជ័យ ៣លើក ស្លាប់ ២នាក់ របួស ៨ នាក់។

របាយការណ៍​បាន​បន្តថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មកពី​បើកលើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ភាពស្រវឹង ប្រជែង​មិន​ប្រកាន់​ស្ដាំ មិន​គោរពសិទ្ធិ បត់គ្រោះ​ថ្នាក់ កត្តាយាន និង​ងងុយ​ដេក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;