បណ្តាផ្លូវជាតិដែលមានមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ អំឡុងចូលឆ្នាំខ្មែរ ៥ថ្ងៃ
- 2019-04-18 03:18:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្តាផ្លូវជាតិដែលមានមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ អំឡុងចូលឆ្នាំខ្មែរ ៥ថ្ងៃ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ ១៧ ខែមេសា ឆ្នាំ២០១៩ មានមនុស្សចំនួន៥៩នាក់ បានស្លាប់ និងរបួស ២៣៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៣៤លើក។ ក្នុងនោះបណ្តាផ្លូវដែលមានមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះរួមមាន៖
-ផ្លូវជាតិលេខ៤៖ ស្លាប់ ៦នាក់ (៧លើក)
-ផ្លូវជាតិលេខ៥៖ ស្លាប់ ៧នាក់ (១១លើក)
-ផ្លូវជាតិលេខ៦៖ ស្លាប់ ៥នាក់ (៩លើក)
-ផ្លូវជាតិលេខ៧៖ ស្លាប់ ៤នាក់ (៣លើក)
-ផ្លូវជាតិលេខ ៥១៖ ស្លាប់ ២នាក់ (៣លើក)
-ផ្លូវជាតិលេខ៧៣៖ ស្លាប់ ២នាក់ (៣លើក)
-ផ្លូវខេត្ត៖ ស្លាប់ ២៣នាក់ (៦៥លើក)
-ផ្លូវលំ៖ ស្លាប់ ៥នាក់ (៥លើក)។
ក្នុងចំណោមយានយន្តដែលបង្កហេតុ គឺម៉ូតូ ៧៤លើក, រថយន្តតូច ៤៩លើក, រថយន្តធំ ៣លើក, ផ្សេងៗ ៦លើក និងថ្មើរជើង ២លើក។
របាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារ ល្បឿន (៥៤លើក), ស្រវឹង (៥លើក), ប្រជែង (១៣លើក), មិនប្រកាន់ស្តាំ (១៨លើក), មិនគោរពសិទ្ធិ (១៩លើក), បត់គ្រោះថ្នាក់ (១៧លើក), កត្តាយាន (៤លើក) និងងងុយដេក (១លើក)៕