ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាចាប់ផ្តើមពីថ្ងៃទី១៧-២៤ ខែឧសភា
- 2019-04-19 04:08:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាចាប់ផ្តើមពីថ្ងៃទី១៧-២៤ ខែឧសភា
ចន្លោះមិនឃើញ
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត រយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៨ ខែមេសាថា ការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាមមណ្ឌលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ នីមួយៗដែលគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះ។ ការឃោសនាបោះឆ្នោតរយៈពេល ៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ១០:០០ យប់។
ការឃោសនាដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់នៅចន្លោះពីម៉ោង ១២:០០ថ្ងៃត្រង់ ដល់ម៉ោង ២:០០រសៀល ហាមឃាត់នៅក្បែរមន្ទីរពេទ្យ និងហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានាក្នុងពេលម៉ោងសិស្សកំពុងសិក្សា។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។
ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នីមួយៗត្រូវកំណត់ ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕