កម្ពុជា-ថៃ នឹងធ្វើ​ពិធី​តភ្ជាប់​ផ្លូវ-ស្ពាន-ផ្លូវដែក​ ហើយ​នាយក​រដ្ឋមន្រ្តី​ទាំង២ នឹង​ជិះ​រថភ្លើង​រួមគ្នា

  • 2019-04-19 07:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​ថា នៅថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខ​នេះ ភាគី​ទាំង២ គ្រោង​នឹង​រៀបចំ​កម្មវិធី ក្រោម​អធិបតីភាព​នាយករដ្ឋមន្រ្តី​ សម្តេច​ ហ៊ុន សែន និង​ លោក​ប្រាយុទ្ធ ចាន់អូចា ដែលមាន​របៀប​វារៈ​សំខាន់ៗ ដូច​ខាងក្រោម៖

១-ពិធី​ចាក់​បេតុង​តភ្ជាប់​មុខ​តំណស្ពាន មិត្តភាព​កម្ពុជា-ថៃ(ស្ទឹងបត់-បាន​ណងអៀន)

រូបថត៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន 
២-ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅផ្លូវជាតិ​លេខ៥
រូបថត៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

៣-ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើការ​ដឹក​ជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ និង​ពិធី​ប្រគល់-ទទួល​ក្បាល​រថភ្លើង (DMU) អំណោយ​របស់​រាជរដ្ឋាភិបាល ព្រះ​រាជាណាចក្រ​ថៃ ជូន​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជា

រូបថត៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

៤- នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ នឹង​ជិះ​រថភ្លើង​រួមគ្នា​ពី​ស្ថានីយ​បានខ្លងលឹក មក​ស្ថានីយ​ប៉ោយប៉ែត។

ចុចអាន​បន្ថែម៖ ស្ពាន និង​ស្ថានីយ​រថភ្លើង នៅ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវបើក​ឱ្យ​ប្រើប្រាស់​នៅថ្ងៃ​២២​មេសា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;