វិភាគខ្លីៗ៖ Man City ប៉ះ Spurs កក្រើក Premier League ល្ងាចនេះ

  • 2019-04-20 08:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​តតាំង​គ្នា​នៅ Champions League មិនបា​ន​ប៉ុន្មានថ្ងៃផង ក្រុម Manchester City និង Tottenham Hotspur នឹង​ត្រូវ​ប៉ះ​គ្នា​ជាថ្មី​ទៀត នាម៉ោង ៦កន្លះល្ងាច​ថ្ងៃសៅរ៍នេះ ដើម្បី​ប្រជែង​យក​ ៣ពិន្ទុ ក្នុង​សប្ដាហ៍​ទី៣៤ នៃ​ក្របខណ្ឌ​លីគ​កំពូល​អង់គ្លេស English Premier League។

៣ពិន្ទុ​សុទ្ធ​តែ​សំខាន់​សម្រាប់​ក្រុមទាំង ២ ពោល​គឺ City ត្រូវ​ការ​ឈ្នះ​ដើម្បី​បន្ត​ប្រជែង​ជើងឯក​ជាមួយ​ក្រុម Liverpool ខណៈ Spurs ត្រូវ​ការ​ឈ្នះ​ដើម្បី​ប្រជែង​យក​កៅអី​ក្នុង​តំបន់​ Top 4 ជាមួយ​ក្រុម ៣ទៀត គឺ Arsenal, Chelsea និង Manchester United។ ចង់​ឬ​មិន​ចង់ Liverpool ប្រាកដ​ជា​គាំទ្រ Spurs រី​ឯ​ Arsenal, Chelsea, Man Utd នឹង​គាំទ្រ​ City។

Sterling តួអង្គ​សំខាន់​របស់ Man City (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
បើ​និយាយ​ពីជើងកីឡាករ ក្រុមលោក Pep Guardiola មិនមាន​បញ្ហា​នោះទេ ប៉ុន្តែ​ក្រុម​លោក Mauricio Pochettino នៅ​តែ​បន្ត​អវត្តមាន​ Serge Aurier, Harry Winks និង Harry Kane។ មានតែ Eric Dier ម្នាក់​ប៉ុណ្ណោះ ដែល​ជា​ពីរបួស ហើយ​ទំនង​ជាអាច​ចូលលេង​បាន​វិញ ក្រោយ​ចូល​ហាត់​ជាថ្មី កាលពីថ្ងៃសុក្រ។

ងាក​ទៅ​មើល​ប្រវត្តិ​ជួបគ្នា​វិញ ក៏ Man City ​មាន​ប្រៀបជាង​ដែរ។ ឲ្យ​តែ​លេង​នៅ​ដី​ Etihad Stadium គឺ​ Spurs ច្រើន​តែ​គ្មាន​ពិន្ទុ​រាប់ ពោល​គឺ ៩ដង​ចុងក្រោយ Spurs ចាញ់​ដល់​ទៅ ៧ដង​ទៅហើយ ក្រៅពី​នេះ គឺ​ស្មើម្ដង និង​ឈ្នះ​តែម្ដង​គត់ គឺ​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ (យោង​តាម BBC)។

Son កីឡាករ​កំពុង​ឡើង​ជើង​របស់ Spurs (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

សម្រាប់​ការ​ប្រកួតនេះ លោក Lawro ដែលអ្នកវិភាគប្រចាំ BBC Sport បាន​ទស្សន៍ទាយ​ថា ក្រុម​ម្ចាស់ផ្ទះ Manchester City នឹង​ឈ្នះ Tottenham Hotspur ២-០។ ចំណែក​ [ខ្លីៗ] ក៏ទាយ​ស្រដៀង​គ្នា​នេះដែរ គឺ City ២-១ Spurs។ ចុះ​ចំណែក​ប្រិយមិត្តវិញ?

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;