តោះ! ទស្សនាទិដ្ឋភាព ស្ពាន និង​ស្ថានីយ​រថភ្លើង នៅ​ព្រំដែន​កម្ពុជា-ថៃ ដែល​ត្រៀម​សម្រាប់​កម្មវិធី​ថ្ងៃស្អែក

  • 2019-04-21 11:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៩នេះ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចម្រុះ​ ចុះ​ពិនិត្យ​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត និងស្ពាន​ស្ទឹងបត់ ដើម្បី​ត្រៀម​សម្រាប់​កម្មវិធី​​នាព្រឹក​ថ្ងៃទី​២២ ខែ​មេសា​ស្អែក​នេះ។

សូម​ជម្រាប​ថា កម្មវិធី​នេះ នឹង​ធ្វើឡើង​ក្រោមអធិបតីភាព​នាយករដ្ឋមន្រ្តី​កម្ពុជា-ថៃ ដែលមាន​របៀប​វារៈ​ដូចខាងក្រោម៖

១-ពិធី​ចាក់​បេតុង​តភ្ជាប់​មុខ​តំណស្ពាន មិត្តភាព​កម្ពុជា-ថៃ(ស្ទឹងបត់-បាន​ណងអៀន)

២-ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅផ្លូវជាតិ​លេខ៥

៣-ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើការ​ដឹក​ជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ និង​ពិធី​ប្រគល់-ទទួល​ក្បាល​រថភ្លើង (DMU) អំណោយ​របស់​រាជរដ្ឋាភិបាល ព្រះ​រាជាណាចក្រ​ថៃ ជូន​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជា

៤- នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ នឹង​ជិះ​រថភ្លើង​រួមគ្នា​ពី​ស្ថានីយ​បានខ្លងលឹក មក​ស្ថានីយ​ប៉ោយប៉ែត៕

សូមទស្សនាទិដ្ឋភាព​ខាងក្រោមនេះ ដែលបង្ហោះ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;