នាយករដ្ឋមន្រ្តី​កម្ពុជា-ថៃ ចាក់បេតុង​តភ្ជាប់​តំណ​ស្ពាន​ដ៏ធំ​ទីមួយ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង២

  • 2019-04-22 02:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និង​លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បាន​អញ្ជើញ​ចាក់បេតុង​តភ្ជាប់​មុខតំណង​ស្ពាន​ស្ទឹងបត់-បាន​ណងអៀន ហើយ​នាព្រឹកថ្ងៃទី​២២ ខែមេសា ឆ្នាំ២០១៩​នេះ។

ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែល​ចាក់​បេតុង​តភ្ជាប់​នៅថ្ងៃនេះ ត្រូវ​បាន​សាងសង់​ដោយ​កងវិស្វកម្ម​នៃ​កងទ័ព​ភូមិន្ទ​ថៃ ហើយ​សិក្សា និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហាយវ៉េ (DOH) ក្រសួង​ដឹក​ជញ្ជូន​ថៃ ក្រោមជំនួយ​ឥតសំណង​ពី​រដ្ឋាភិបាល​ថៃ​ជាង ១៩លាន​ដុល្លារ​អាមេរិក។

ក្រៅពី​ជំនួយ ឥតសំណងពី​រដ្ឋាភិបាលថៃ​លើគម្រោង​សាងសង់​ស្ពាន​ខាងលើ រាជ​រដ្ឋាភិបាល​កម្ពុជា បានចូលរួម​ថវិកា​បដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការបោស​សម្អាត​មីន យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ។

ស្ពាននេះ​ជាស្ពាន​ធំទីមួយ​ដែលបាន​សាងសង់​លើខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នៅចន្លោះ​បង្គោល​ខណ្ឌព្រំសីមា​លេខ៥០ និងលេខ​៥១។ ស្ពាននេះ​មាន​ប្រវែង ៦២០​ម៉ែត្រ ទទឹង ១៧​ម៉ែត្រ ដោយនៅ​ផ្នែកកម្ពុជាមាន​ប្រវែង ២១៥​ម៉ែត្រ នៅផ្នែក​ខាងថៃ មានប្រវែង ៤០៥​ម៉ែត្រ។

ការ​សាងសង់​ស្ពាន​នេះ គឺជា​ការបើក​ឡើង​នូវទំព័រប្រវត្តិសាស្ត្រថ្មី​មួយ​រវាង​ប្រទេស​ទាំងពីរ​សំដៅ​ធ្វើឱ្យ​ប្រសើរ​ឡើងការ​ធ្វើពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា-ថៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;