សង្ក្រាន្ត​កូរ៉េ៖ លោក​ឧកញ៉ា ឡេង​ ណា​វ៉ា​ត់​ត្រា សរសើរ​ទឹកចិត្តពលករ​ខ្មែរ ដែល​ខំ​មកពី​ឆ្ងាយ​​ដើម្បី​ចូលរួម

  • 2019-04-23 09:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សង្ក្រាន្ត​សប្បុរសធម៌​ដើម្បី​គន្ធបុប្ផា​ដឹកនាំ​ដោយ លោក​ឧកញ៉ា ឡេង​ ណា​វ៉ា​ត់​ត្រា ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បានបញ្ចប់​ដោយ​ជោគជ័យ ​ហើយ​បងប្អូន​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​មួយ​នេះ​បាន​ទាំង​រាំលេង​សប្បាយ​ម៉ា​អស់ដៃ​ជាមួយ​idol​ជាច្រើនរូប បាន​ទាំង​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៀត​ផង។ ​

តាម​ការលើកឡើង​រប​ស់លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា សម្រាប់​ការប្រគំ​តន្ត្រី​ធ្វើឡើង​នៅ​ប្រទេស​កូរ៉េ មិន​ងាយ​ធ្វើឡើង​រហូតដល់​ពេលយប់​ឡើយ ភាគច្រើន​ធ្វើឡើង​ត្រឹម​៥​ទៅ​៦​យប់​គឺ​បញ្ចប់​ហើយ ។​ ប៉ុន្តែ​សម្រាប់​ការប្រគំ​តន្ត្រី​លើក​នេះ​គឺមាន​លក្ខណៈពិសេស​ជាង​រាល់ដង​ទៅទៀត គឺធ្វើឡើង​រហូតដល់​ម៉ោង​១០​យប់​ជ្រៅ និង បានធ្វើ​ឲ្យ​បងប្អូន​សប្បាយរីករាយ​ជាខ្លាំង។

​លោក​ឧកញ៉ា បន្ថែម​ថា អ្វី​ដែលជា​មោទនភាព​និង​មិន​សរសើរ​មិនបាន​នោះ គឺ​ទឹកចិត្ត​ប្អូន​ខ្មែរ​ពិសេស​បងប្អូន​ពលករ​យើង​តែម្ដង ខំ​ស្កាត់​មកពី​តំបន់​ឆ្ងាយៗ​រាប់រយ​គីឡូម៉ែត្រ មក​ចូលរួម​កម្មវិធី​នេះ បន្ត​នៅ​រាំលេង​រហូតដល់​ទៅ​យប់​ជ្រៅ​ចប់​កម្មវិធី​តែម្ដង​។

​តារា​ល្បី​តែ​១០​រូប​មានដូចជា កញ្ញា ឡូ រ៉ា​ម៉ម​, លោក ខេ​ម​,​លោក វុ​ទ្ធា​, កញ្ញា បាន ម៉ុ​ន្នី​ល័​ក្ខ​,​លោក ចាន់ សម័យ​, ក​ញ្ញ៉ា យូ​រី​, លោក Bmo លោក Tampo,​ពិធីក កំពូល​កូ លោក ប៉ែន​ចំ​រ៉ុង និង លោក យឹម តា​ស្រង់ និង​ដឹកនាំ​លើ​ការប្រគំ​តន្ត្រី មិនបាន​ធ្វើ​ឲ្យ​បងប្អូន​យើង ខកបំណង​ឡើយ គឺ​បាន​ច្រៀង​រាំលេង​ជាមួយ​បងប្អូន​យ៉ាង​សប្បាយរីករាយ​និង​បង្ហាញ​ភាពស្និទ្ធស្នាល​បំផុត។

​ទន្ទឹមគ្នា​នោះ​ផងដែរ​​លោកឧកញ៉ា សន្យា​ថា នឹង​បន្ត​បញ្ជូន​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ទៀត ដើម្បី​បម្រើ​អារម្មណ៍​បងប្អូន ជា​បន្តបន្ទាប់​ទៀត៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;