ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា បង្ហាញ​ខ្លួន​ជាមួយ​កងទ័ព បញ្ឈឺ​ចិត្ត​មេ​បក្ស​ប្រឆាំង

  • 2019-05-03 08:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក Nicolas Maduro បាន​បង្ហាញ​ខ្លួនជា​សាធារណៈ​ជាមួយ​រដ្ឋមន្រ្តី​ការពារជាតិ មេបញ្ជាការ​យោធា និង​ទាហាន​យ៉ាង​ច្រើន កាលពី​ថ្ងៃទី២ ខែ​ឧសភា ឆ្នាំ​២០១៩។ ការបង្ហាញ​ខ្លួន​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មេបក្ស​ប្រឆាំង​លោក Juan Guaido ​កាលពីថ្ងៃទី​៣០ ខែ​មេសា​កន្លងទៅ បាន​អំពាវនាវ​ឱ្យ​យោធា​ចូលរួម​ជាមួយ​ខ្លួន​ផ្តួល​រំលំ​របប​រដ្ឋាភិបាល​បច្ចុប្បន្ន។

រូបថត៖ Reuters
លោក Maduro បាន​ថ្លែងថា រដ្ឋាភិបាល និង​កងទ័ព​គឺ​ឯកភាព​គ្នាតែមួយ ​ស្អិតរមួត និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។ លោក​បាន​កោតសរសើរ​ភាព​ស្មោះត្រង់​របស់​កងទ័ព​ថា «គ្មាន​នរណាម្នាក់ នាំ​សង្គ្រាម​មក​វេណេហ្ស៊ុយអេឡា​ឡើយ»។

កាលពី​ថ្ងៃទី១ ខែ​ឧសភា ក្រុម​អ្នកគាំទ្រ​លោក Juan Guaido បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ទម្លាក់​លោក Maduro នៅ​កណ្តាល​ក្រុង Caracas ហើយបាន​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំងសន្តិសុខ​របស់​រដ្ឋាភិបាល បណ្តាល​ឱ្យ​មាន​អ្នករងបួស​ជាច្រើន​នាក់។

លោក Juan Guaido បាន​សារភាព​នៅចំពោះ​មុខអ្នកគាំទ្រ​របស់ខ្លួនថា លោក​មិនមាន​យោធា​គ្រប់គ្រាន់​ដើម្បី​ប្រកាស​ជ័យជម្នះ​ក្នុងការ​ធ្វើរដ្ឋប្រហារ​ទម្លាក់​លោក Maduro ឡើយ។ ប៉ុន្តែ​លោក​បាន​ជំរុញ​ឱ្យធ្វើបាតុកម្ម​ផ្តួលរំលំ រហូតទាល់តែបាន​សម្រេច៕ រូបថត៖ CNN

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;