លោក Leonardo និងក្លឹបភ្នំពេញក្រោន ចែកផ្លូវគ្នាហើយ
- 2019-05-07 06:32:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Leonardo និងក្លឹបភ្នំពេញក្រោន ចែកផ្លូវគ្នាហើយ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះថា ក្លឹបនិងលោក Leonardo Vitorino ដែលជាគ្រូបង្វឹក បានសម្រេចឯកភាពគ្នាបញ្ចប់កុងត្រាជាផ្លូវការហើយ។ ប៉ុន្តែក្លឹបនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់កុងត្រានេះឡើយ។
សូមរំលឹកថា លោក Leonardoត្រូវបានក្លឹបភ្នំពេញក្រោនតែងតាំងជាគ្រូបង្វឹកកាលពីខែតុលា ឆ្នាំ២០១៨។ គ្រូសញ្ជាតិប្រេស៊ីលរូបនេះ បានដឹកនាំក្លឹប ក្នុងការប្រកួតផ្លូវការដែលសរុបទាំងអស់មានចំនួន ៧លើក (ការប្រកួតក្នុងពានរង្វាន់ Leo Pre-Season មួយលើក) ដោយក្នុងនោះប្រកួតឈ្នះចំនួន ២លើក និងប្រកួតចាញ់ ៥លើក។
គួរជម្រាបថា គិតត្រឹមសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជា ក្លឹបភ្នំពេញក្រោន កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ មាន ៦ពិន្ទុ៕