ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចែកផ្លូវជាមួយគ្រូបង្វឹក Leonardo Vitorino ហើយ នាថ្ងៃទី៧ ខែឧសភានេះ។ បើគិតត្រឹមរយៈពេល ១១ឆ្នាំចុងក្រោយ ពោលគឺចាប់ពីឆ្នាំ ២០០៨ មក ភ្នំពេញក្រោន មានគ្រូបង្គោល ៨រូបហើយ ដែលសុទ្ធតែជាជនជាតិបរទេសទាំងអស់។
គ្រូបង្គោល (head coach) ទាំង ៨រូបនោះ រួមមានដូចខាងក្រោម (រាប់តាមលំដាប់ពីថ្មី ទៅចាស់)៖
-
លោក Leonardo Vitorino (ប្រេស៊ីល)៖ (ខែតុលា ២០១៨ ដល់ខែឧសភា ២០១៩)
លោក Leonardo Vitorino ក្នុងសន្និសីទកាសែតរបស់ភ្នំពេញក្រោន កាលពីខែតុលា ឆ្នាំ២០១៨
- **លោក Sean Sainsbury** (អង់គ្លេស)៖ ដឹកនាំពីឆ្នាំ ២០១៧ ដល់ ២០១៨
លោក Sean Sainsbury អង្គុយរៀបយុទ្ធសាស្រ្ដប្រកួត អំឡុងការប្រកួតរវាងភ្នំពេញក្រោន និងវេស្ទើន នៅលីគកំពូលកម្ពុជា
-
លោក Oleg Starynskyi (អ៊ុយក្រែន)៖ ដឹកនាំពីឆ្នាំ ២០១៦ ដល់ ២០១៧
លោក Oleg Starynskyi អំឡុងពេលហ្វឹកហាត់កីឡាករភ្នំពេញក្រោន
-
លោក Oriol Mahedano (អេស្ប៉ាញ)៖ ដឹកនាំក្នុងឆ្នាំ ២០១៦
លោក Oriol Mahedano ធ្លាប់ដឹកនាំភ្នំពេញក្រោនរយៈពេលខ្លី កាលពីឆ្នាំ២០១៦។ បច្ចុប្បន្នលោកជាគ្រូបង្គោលក្រុម Cambodian Tiger
-
លោក Sam Schweingruber (ស្វីស)៖ ដឹកនាំពីឆ្នាំ ២០១២ ដល់ ២០១៦
លោក Sam Schweingruber ជាគ្រូបង្វឹកជោគជ័យបំផុតមួយរបស់ភ្នំពេញក្រោន។ លោកបានជួយឲ្យភ្នំពេញក្រោន ឈ្នះជើងឯកលីគកំពូលកម្ពុជា ២សម័យ (២០១៤, ២០១៥)
-
លោក David Booth (អង់គ្លេស)៖ ដឹកនាំពីឆ្នាំ ២០១១ ដល់ ២០១២
លោក David Booth ក្នុងថ្ងៃតែងតាំងធ្វើជាគ្រូបង្គោលក្លឹបភ្នំពេញក្រោន កាលពីឆ្នាំ២០១១ (រូបភាព៖ Andy Brouwer / Phnom Penh Crown FC)
-
លោក Bojan Hodak (ក្រូអាត)៖ ដឹកនាំពីឆ្នាំ ២០១០ ដល់ ២០១១
លោក Bojan Hodak (រូបភាព៖ Andy Brouwer / Phnom Penh Crown FC)
-
លោក Aphisit Im Amphai (ថៃ)៖ ដឹកនាំពីឆ្នាំ ២០០៨ ដល់ ២០១០
លោក Aphisit Im Amphai (ឆ្វេង) ពេលនៅដឹកនាំភ្នំពេញក្រោន (រូបភាព៖ Andy Brouwer/ Kingdom of Football)
សូមបញ្ជាក់ថា ភ្នំពេញក្រោន ធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា ៦ដង ដែលក្នុងនោះ ២ដងចុងក្រោយ ក្នុងរដូវកាលឆ្នាំ ២០១៤ និងរដូវកាលឆ្នាំ ២០១៥ ជំនាន់លោក Sam Schweingruber ដឹកនាំ៕