Spurs វាយបក​ Ajax ដល់នាទី​ចុងក្រោយ ឡើង​ជួប Liverpool វគ្គផ្ដាច់ព្រ័ត្រ UCL

  • 2019-05-09 00:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Tottenham Hotspur បានឡើង​ទៅជួប​ក្រុមអង់គ្លេសគ្នាឯង គឺ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោយ​​វាយបក​យកឈ្នះ Ajax ៣-២ ក្នុងជើងទី២ វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ យប់មិញនេះ។

នៅក្នុងការប្រកួតជើងទី២ Spurs ដែល​ចាញ់ Ajax ០-១ ក្នុងដីខ្លួនឯងកាល​ពី​ជើង​ទី១ នោះ ត្រូវ Ajax ស៊ុត​បន្ថែម​២គ្រាប់ទៀត ក្នុងតង់ទី១ ស៊ុត​បញ្ចូលទីដោយ de Ligt (នាទី ៥) និង Ziyech (នាទី ៣៥)។ យ៉ាងណាក្ដី ក្នុង ៤៥នាទី​នៃ​តង់ទី២ ក្រុម​របស់​លោក Mauricio Pochettino បាន​វាយ​បកមិនគួរ​ឲ្យជឿ ដោយ​អាច​រក​បាន ៣គ្រាប់ ដោយ​កីឡាករ​ប្រេស៊ីល Lucas Moura (នាទី ៥៥, ៥៩ និង ៩០+៦)។

លទ្ធផល​នេះ ធ្វើ​ឲ្យ Spurs បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយគិត​តាម​រូបមន្ត Away goal (បូកគ្រាប់​ចូលគ្នា ៣-៣ តែ Spurs ស៊ុត​បាន ៣គ្រាប់​នៅ​ក្រៅដី)។

សូមបញ្ជាក់ថា នេះជាលើកទី២ ដែល​ក្រុមអង់គ្លេស បានឡើង​ប៉ះ​គ្នា​វគ្គផ្ដាច់ព្រ័ត្រ UCL បន្ទាប់​ពី Man Utd និង Chelsea ឡើង​ប៉ះគ្នាកាលពីឆ្នាំ ២០០៨។

វគ្គផ្ដាច់ព្រ័ត្រ រវាង Liverpool និង​ Spurs នឹងធ្វើ​ឡើងនៅ​ទីក្រុងម៉ាឌ្រីត នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩៕

សូមទស្សនា​វីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;