សម្តេចម៉ែ យាងសាកសួរសុខទុក្ខសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
- 2019-05-16 01:57:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចម៉ែ យាងសាកសួរសុខទុក្ខសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ចន្លោះមិនឃើញ
ដោយសេចក្តីនឹករលឹក អាណិត និងស្រឡាញ់ ព្រះរាជវង្សានុវង្ស នាវេលាព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចយាងសំណេះ សំណាល សាកសួរសុខទុក្ខ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកំពុងសម្រាកព្យាបាលព្រះសុខភាព នាដំណាក់វាលស្បូវ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមរម្លឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រុមព្រះ បានរងរបួសធ្ងន់ និងអង្គរក្សរងរបួស។ ចំណែកអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព៕
ចុចអានអត្ថបទទាក់ទង៖